Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សមាជិកព្រឹទ្ធសភានិងមិត្តរួមការងារធ្វើបុណ្យផ្កាប្រាក់កសាងខ្លោងទ្វារវត្តសែនសេរី (ហៅវត្តក្តីសែន)

សមាជិកព្រឹទ្ធសភានិងមិត្តរួមការងារធ្វើបុណ្យផ្កាប្រាក់កសាងខ្លោងទ្វារវត្តសែនសេរី (ហៅវត្តក្តីសែន)

( កំពង់ធំ) ៖ លោកជទាវ ឃួន ឃុនឌី មូលមតិគ្នាជាឯកច្ឆ័ន្ទជាមួយក្រុមការងារមិត្តភ័ក្ដិប្រមូលបច្ច័យធ្វើបុណ្យផ្កាប្រាក់ កសាងខ្លោងទ្វារវត្តសែនសេរី(ហៅវត្តក្តីសែន) ស្ថិតនៅភូមិសំរោង សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។

លោកជំទាវលើកឡើងថាដោយមើលឃើញពីភាពទ្រុឌទ្រោមនៃក្លោងទ្វារវត្តនិងការបិណ្ឌបាតបច្ច័យពីលោកគ្រូចៅអធិការវត្តដើម្បីកសាងខ្លោងទ្វារវត្តឲ្យបានល្អព្រមទាំងមើលឃើញស្ថានភាពជាក់ស្តែង លោកស្រីបានគៀងគរមិត្តភក្តិជិតឆ្ងាយដើម្បីប្រមូលបច្ច័យកសាងក្នុងទឹកចិត្តជ្រះថ្លាក្នុងការគោរពប្រណិប័តន៍ព្រះពុទ្ធសាសនាដ៏ឧត្តុង្គឧត្តម។ ម្យ៉ាងវិញទៀតដើម្បីផ្សារភ្ជាប់រវាងពុទ្ធចក្រនិងអាណាចក្រក្នុងការប្រាស្រ័យទាក់ទងគ្នាដែលមិនអាចខ្វះបានឡើយ។

លោកជំទាវបន្ថែមថាលោកស្រីពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងចំពោះការចូលរួមពីមិត្តភក្តិរួមការងារទាំងអស់គ្នាព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តដែលបានខិតខំប្រឹងប្រែងចូលរួមកសាងទៅៈតាមកំលាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។ ទាំងនេះសបញ្ជាក់ឲ្យឃើញនូវកំលាំងសាមគ្គីគ្នាតែមួយ។

លោកជំទាវ ឃួន ឃុនឌី សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយថែរក្សាបងប្អូនខ្មែរទាំងអស់គ្នាឲ្យទទួលបានសេចក្តីសុខសេចក្តីចំរើនប្រាថ្នាចង់បានអ្វីសមតាមបំណងរៀងៗ ខ្លួន។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV