Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង បានលើកឡើងថា ថវិកាគម្រោងជំនួយសេវាសង្គម របស់មូលនិធិឃុំគឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល លើសុខទុក្ខពលរដ្ឋងាយរងហានិភ័យ

អភិបាលស្រុកស្ទោង បានលើកឡើងថា ថវិកាគម្រោងជំនួយសេវាសង្គម របស់មូលនិធិឃុំគឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល លើសុខទុក្ខពលរដ្ឋងាយរងហានិភ័យ

(កំពង់ធំ)÷ លោកអភិបាលស្រុកស្ទោងបានលើកឡើងថា ថវិកាគម្រោងជំនួយសេវាសង្គមរបស់មូលនិធិឃុំគឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើសុខទុក្ខពលរដ្ឋងាយរងហានិភ័យ លោក សាយ គឹមឡម បានលើកឡើងដូច្នេះក្នុងឱកាសចែកអំណោយជូនពលរដ្ឋងាយរកហានិភ័យ និងរងគ្រោះដោយបាតុភូតខ្យល់កន្ត្រាក់នៅក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។

ជាមួយគ្នានេះលោកបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ បងប្អូនប្រជាកសិករត្រូវសិក្សាស្វែងយល់បន្ថែម និងធ្វើការបផ្លាស់ប្ដូរទម្លាប់បុរាណមួយចំនួន ជាពិសេសការដាំដុះធ្វើស្រែប្រាំងជាមួយ ការប្រកបរបរអាជីវកម្ម ការធ្វើដំណាំចំការដាំដុះឬចិញ្ចឹមសត្វបែបលក្ខណវិទ្យាសាស្ត្រ បម្រែបម្រួលអាកាសធាតុ ព្រមទាំងឆ្លើយតបនឹងបរិបទសេដ្ឋកិច្ចសកល ដើម្បីបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀត។

លើសពីនេះលោកបានលើកទឹកចិត្តដល់ ឪពុកម្ដាយ អាណាព្យាបាល គ្រប់រូបត្រូវជំរុញលើកទឹកចិត្ត ដល់ការសិក្សារៀនសូត្រដល់បុត្រធីតា និងកូនចៅរបស់ខ្លួនឱ្យបានខ្ពង់ខ្ពស់ដើម្បីសេដ្ឋកិច្ចវាសនាអនាគតខ្លួនឯង ជាពិសេសសមស្របតាមបរិបទសង្គមនិងវិទ្យាសាស្ត្រ ត្រូវចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ អភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងប្រទេសជាតិទាំងមូលថែមទៀត។

ជាចុងបញ្ចប់លោកបានកោតសរសើរខ្ពស់ដល់រដ្ឋបាលឃុំចំណាក្រោម ដែលបានគិតគូរយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ និងយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខប្រជាពលរដ្ឋដល់មូលដ្ឋានកន្លងមកនិងដូចនៅក្នុងឱកាសនេះ លោកបានលើកទឹកចិត្តដល់បណ្ដាឃុំផ្សេងត្រូវធ្វើកម្មសិក្សានៅសាលាឃុំចំណាក្រោមជាគំរូ។

សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋទាំង ៩០នាក់ខាងលើ ក្នុង១នាក់ទទួលបាននូវ÷ អង្ករ១បេ មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ដោយឡែកបងប្អូនដែលបានរងគ្រោះដោយបាតុភូតខ្យល់កន្ត្រាក់១៨នាក់ ក្នុង១នាក់ទទួលបានកៅស៊ូតង់មួយបន្ថែម។ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV