Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ចំការទុរេនក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អិចផត សាខាស្រុករវៀងជាប់ព្រំប្រទល់ខេត្តកំពង់ធំ ប្រមូលផល ពី៧០តោនទៅ៨០តោន ចាប់ផ្តើមបើកលក់ពីពេលនេះតទៅលើផ្ទៃដី៥០ហិចតា ក្នុងឆ្នាំទី១ (Video inside)

ចំការទុរេនក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អិចផត សាខាស្រុករវៀងជាប់ព្រំប្រទល់ខេត្តកំពង់ធំ ប្រមូលផល ពី៧០តោនទៅ៨០តោន ចាប់ផ្តើមបើកលក់ពីពេលនេះតទៅលើផ្ទៃដី៥០ហិចតា ក្នុងឆ្នាំទី១ (Video inside)

(ព្រះវិហារ)៖ក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អិចផត សាខាស្រុករវៀង មានទីតាំងស្ថិតនៅស្របបណ្តោយផ្លូវជាតិលេខ ៦២ មានចម្ងាយ២៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ស្ថិតនៅភូមិអូរពោធិ៍ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ បានទទួលសិទ្ធិប្រទានពីរាជរដ្ឋាភិបាល តាមរយៈអនុក្រឹតលេខ ៨២ អនក្រ. បក ចុះថ្ងៃទី១១ ឧសភា ២០១១ លើផ្ទៃដីសរុបចំនួន ៤.៨០០ហិកតា ។

តាមការបញ្ជាក់ពីឯកឧត្តមបណ្ឌិត ហេង សំណាង អគ្គនាយករងក្រុមហ៊ុន ទ្រី ភាព គ្រួប ទទួលបន្ទុកកសិឧស្សាហកម្ម និងជាប្រធានក្រុមហ៊ុនទ្រីភាព អ៊ីមផត អ៊ិចផត សាខាស្រុករវៀង ជាប់ព្រំប្រទល់ខេត្តកំពង់ធំ បានឲ្យដឹងនៅថ្ងៃទី២២ ខែឧសភា  ឆ្នាំ២០២៦នេះថាចំការទុរេនក្រុមហ៊ុន ទ្រី ភាព មានចំនួន៥០ហិចតា ដែលមានអាយុកាលដាំប្រាំឆ្នាំដែលចាប់ផ្តើមប្រមូលផលឆ្នាំទី១ចាប់ពីពេលនេះតទៅ  ។

ឯកឧត្តមបន្តថាក្នុងពេលប្រមូលផលទុរេនឆ្នាំទី១ បានប្រហែលពី៧០តោន ទៅ៨០តោន ហើយឆ្នាំបន្តនឹងកើនជាបន្តបន្ទាប់ ហើយពូជទុរេននេះជាពូជទុរេនខ្ទិះសាច់ល្អដែលរឹងខាងក្រៅទុនខាងក្នុង ។ចំពោះបងប្អូនជាអតិថិជនមានបំណងចង់ជាវយកទៅលក់បន្តរឺចង់ទិញហូបជាលក្ខណៈគ្រួសារ សូមមកទិញផ្លែទុរេននៅចំការទុរេនក្រុមហ៊ុន ទ្រី ភាព និងមានលេខទូរស័ព្ទទំនាក់ទំនងពីរខ្សែដោយខ្សែទី១មានលេខ 096 976  5492 និង ខ្សែទី២មានលេខ097  991 9996 ឬមកថតរូបលេងកម្សាន្ត ឬថតទុកជាអនុស្សាវរីយ៍៍ក៏បាន ។

ឯកឧត្តមបន្តទៀតថាផ្លែទុរេនក្រុមហ៊ុន ទ្រី ភាព គឺបរិសុទ្ធល្អមិនមានប្រើប្រាស់ជីគីមី ឬប្រើប្រាស់ត្រាំថ្នាំអ្វីទេ ប្រសិនបើបងប្អូនទិញយកទៅហូបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពឡើយ។ ចំពោះផ្លែទុរេនគឺបេះផ្លែនៅទីនេះសុទ្ធសាតមិនមានការក្លែងបន្លំនោះទេមកដល់ដើមបេះយកទៅតែម្តង  ហើយផ្លែទុរេននេះគឺពូជផ្លែទុរេនទឹកដោះគោស្ងួត ។

លោកស្រី ហេង ស្រីណែត ជាអ្នកទិញយកទៅលក់បន្តនៅផ្សារទ្រីភាពបានបញ្ជាក់ថាផ្លែទុរេនក្រុមហ៊ុន ទ្រី ភាព ជាប្រភេទផ្លែទុរេនខ្ទិះសាច់ល្អដែលរឹងខាងក្រៅទុនខាងក្នុងល្មួត ហើយយផ្លែទុរេននេះគឺកាត់ពីដើមផ្ទាល់ៗតែម្តងមិនមានការក្លែងបន្លំអ្វីទេ ឬយកពីខាងក្រៅឡើយ ។

លោកស្រី រ៉ា គន្ធា អ្នកមកលេងចំការលើកឡើងថាផ្លែទុរេននេះមានរសជាត់ឆ្ងាញ់មិនប្រើប្រាស់ជីគីមីនិងបានឃើញផ្ទាល់ភ្នែកមានទំនុកចិត្តពិសេសបានលើកស្ទួយផលិតផលក្នុងស្រុក ក៏ដូចជាលើកកម្ពស់ជីវភាពប្រជាពលលរដ្ឋផងដែរ ។

លោកស្រីបញ្ជាក់ថាទោះបីមានថវិកាតិចតួចអាចទិញហូបមួយផ្លែពីរផ្លែក៏បានរឬមកថតរូបលេងកម្សាន្តក៏បានដើម្បីបំបាត់ការអផ្សុកផងដែរ ។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV