Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចាត់ក្រុមការងារនាំគ្រឿងចក្រជួសជុលផ្លូវបន្ទាន់ដើម្បីសម្រួលដល់ចរាចរណ៍ប្រជា ពលរដ្ឋក្នុងស្រុកប្រាសាទបល្ល័ង្ក

លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចាត់ក្រុមការងារនាំគ្រឿងចក្រជួសជុលផ្លូវបន្ទាន់ដើម្បីសម្រួលដល់ចរាចរណ៍ប្រជា ពលរដ្ឋក្នុងស្រុកប្រាសាទបល្ល័ង្ក

(កំពង់ធំ)៖លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្កបានចាត់តាំង ឯកឧត្តមបណ្ឌិត ហេង សំណាង ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំទួលគ្រើលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារនាំគ្រឿងចក្រ ចុះកាយបំពេញ និងកែលម្អផ្លូវលំដីសមួយខ្សែ ប្រវែង ២១៩ម៉ែត្រ និងដាក់លូមួយកន្លែង ជូនប្រជាពលរដ្ឋ ដើម្បីសម្រួលការធ្វើដំណើរ និងឆ្លើយតបតម្រូវការចាំបាច់ក្នុងរដូវវស្សាខាងមុខ។

ឯកឧត្តមបានបញ្ចាក់ថាដើម្បីឆ្លើយតបតាមសំណើររបស់ប្រជាពលរដ្ឋឯកឧត្តមបានជួយដោះស្រាយបន្ទាន់ព្រោះផ្លូវមួយខ្សែនេះគឺជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ដែលបំរើដល់ផលប្រយោជន៍យ៉ាងធំធេងសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ក៏ដូចជាការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។

ឯកឧត្តមបានសំណូមពរដល់ប្រជាពលរដ្ឋនិងអ្នកប្រើប្រាស់ផ្លូវទាំងអស់សូមឲ្យជួយថែរក្សាផ្លូវដើម្បីបានប្រើប្រាស់បាននយូរអង្វែង។

ប្រជាពលរដ្ឋនៅភូមិក្រពើ ឃុំទួលគ្រើល បានសម្តែងនូវភាពបសប្បាយរីករាយនិងជូនពរដល់លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ និងឯកឧត្តមបណ្ឌិត ហេង សំណាង ព្រមទាំងក្រុមការងារដែលតែយកចិត្តទុកដាក់ពីការលំបាករបស់ប្រជាពលរដ្ឋ ។

បន្ទាប់មក ឯកឧត្តមបណ្ឌិត ហេង សំណាង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខគ្រួសារក្រីក្រ និងមានជំងឺប្រចាំកាយចំនួន ៣គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា ១០ម៉ឺនរៀល និងអង្ករ ៥០គីឡូក្រាម ដោយឡែក មាន១គ្រួសារ ទទួលបានថវិកាចំនួន ២០ម៉ឺនរៀលបន្ថែម ដោយសារត្រូវចិញ្ចឹមកុមារតូច ដែលបានបាត់បង់ឪពុកម្តាយ និងកំពុងរស់នៅជាមួយជីដូន។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV