Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលខេត្តកំពង់ធំជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការងារជូនដល់បងប្អូនមន្រ្តីរាជការដែលបម្រើការងារក្នុងរចនាសម្ព័ន្ធចំណុះឱ្យរដ្ឋបាលស្រុកកំពង់ស្វាយ

អភិបាលខេត្តកំពង់ធំជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការងារជូនដល់បងប្អូនមន្រ្តីរាជការដែលបម្រើការងារក្នុងរចនាសម្ព័ន្ធចំណុះឱ្យរដ្ឋបាលស្រុកកំពង់ស្វាយ

(កំពង់ធំ)៖ នារសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការងារជូនដល់បងប្អូនមន្រ្តីរាជការ និងបុគ្គលិកអប់រំចំនួន ១៣៥ នាក់ ដែលបម្រើការងារ ក្នុងរចនាសម្ព័ន្ធចំណុះឱ្យរដ្ឋបាលស្រុកកំពង់ស្វាយ នៅសាលប្រជុំរដ្ឋបាលស្រុកកំពង់ស្វាយ។

នៅក្នុងពិធីនេះផងដែរ លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានលើកឡើងថា មន្ត្រីរាជការ និងលោកគ្រូអ្នកគ្រូ ដែលបានទទួលគ្រឿងឥស្សរិយយសសរុបចំនួន១៣៥រូប នាពេលនេះ ពិតជាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងស្រុកកំពង់ស្វាយ និងបានខិតខំបណ្តុះបណ្តាលធនធានមនុស្ស នៅក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត មកដល់បងប្អូនមន្ត្រីរាជការទាំងអស់ ដែលបម្រើការងារ ក្នុងរចនាសម្ព័ន្ធចំណុះឱ្យរដ្ឋបាលស្រុកកំពង់ស្វាយ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលបានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់បងប្អូនមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានដឹកនាំ គ្រប់គ្រង និងខិតខំប្រឹងប្រែងអនុវត្តការងារទៅបានល្អប្រសើរ និងសម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។

ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើឱ្យបងប្អូនមន្ត្រីរាជការទាំងអស់ឱ្យប្រឹងប្រែងអស់កម្លាំងកាយចិត្ត ប្រើប្រាស់ធនធានមនុស្សឱ្យអស់សក្តានុពល ដើម្បីសម្រេចគោលដៅ និងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាបាលទៅតាមវិស័យដែលខ្លួនទទួលខុសត្រូវ ពង្រឹងសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីបង្កើនភាពងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋ លើកកម្ពស់ខឿនសេដ្ឋកិច្ចជាតិ និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយើង។ អត្ថបទ រដ្ឋបាលកំពង់ធំ

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV