Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកអភិបាលស្រុកតាំងគោក​ បានដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពរស់នៅ​ និងការដាំដុះដំណាំដំឡូង ស្វាយចន្ទី និងដំណាំផ្សេងៗទៀត របស់ប្រជាកសិករ នៅក្នុងឃុំទ្រៀល ស្រុកតាំងគោក

លោកអភិបាលស្រុកតាំងគោក​ បានដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពរស់នៅ​ និងការដាំដុះដំណាំដំឡូង ស្វាយចន្ទី និងដំណាំផ្សេងៗទៀត របស់ប្រជាកសិករ នៅក្នុងឃុំទ្រៀល ស្រុកតាំងគោក

(កំពង់ធំ)៖​ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក​ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពរស់នៅ​ និងការដាំដុះដំណាំតាមចម្ការ រួមមាន​៖ ដំឡូង ស្វាយចន្ទី និងដំណាំផ្សេងៗទៀតរបស់ប្រជាកសិករ នៅក្នុងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ​ ដើម្បីពិនិត្យជាក់ស្តែង និងសាកសួរពីតម្លៃ ក៏ដូចជាបញ្ហាកង្វល់ផ្សេងៗ ដើម្បីអាជ្ញាធរត្រៀមជួយឱ្យបានទាន់ពេលវេលា។

នាឱកាសនោះបន្ទាប់ពីការសាកសួរសុខទុក្ខ និងសួរនាំពីស្ថានភាពរស់នៅផ្សេងៗរបស់ប្រជាកសិករ ប្រកបដោយភាពកក់ក្តៅ និងក្តីសប្បាយរីករាយប្រកបដោយស្នាមញញឹមជាមួយគ្នា រវាងអាជ្ញាធរ និងប្រជាពលរដ្ឋហើយនោះ លោក ហាក់ ម៉ុងហួត ក៏បានចាត់ទុកការដាំដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋ គឺជាផ្នែកមួយដ៏សំខាន់របស់កសិករ ដែលអាចរកប្រាក់ចំណូល​ និងផ្គត់ផ្គង់ជីវភាពរបស់នៅប្រចាំថ្ងៃផងដែរ។

បន្ថែមពីនេះ លោកអភិបាលស្រុកតាំងគោក​ ក៏បានលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែង ដាំដុះ ដើម្បីតម្រូវការទីផ្សារ និងបង្កើនជីវភាពឱ្យកាន់តែល្អប្រសើរជាងមុន។ ជាក់ស្ដែងប្រជាកសិករភាគច្រើន ប្រកបមុខរបរកសិកម្ម ដោយហេតុថា ប្រភេទដីនៅតំបន់នោះ មានអំណោយផលលើដំណាំកសិកម្មគ្រប់ប្រភេទ ការនាំចេញទៅខេត្តផ្សេងៗ ក៏ងាយស្រួលផងដែរ ដោយសារមានផ្លូវប្រកបដោយសុវត្ថិភាពក្នុងការដឹកជញ្ជូន តាំងពីចម្ការ រហូតដល់ផ្លូវធំ ក្នុងស្រុកទាំងមូល។

ទន្ទឹមនេះដែរ លោកអភិបាលស្រុក ក៏បានណែនាំដល់អាជ្ញាធរឃុំ ចុះសួរសុខទុក្ខ និងតាមដានការដាំដុះរបស់ប្រជាកសិករ ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើងទៅលើដំណាំ គ្រប់ប្រភេទ ត្រូវផ្ដល់នូវដំណោះស្រាយជូនដល់ពួកគាត់ឱ្យទាន់ពេលវេលា។

សូមបញ្ជាក់ថា កសិករមានក្ដីរំភើប និងរីករាយក្រោយដំណាំដាំដុះ បានទទួលទិន្នផលច្រើន ហើយមានថ្នាក់ដឹកនាំស្រុក ចុះសួរសុខទុក្ខ រហូតដល់ចម្ការ និងបានអរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានជួយពួកគាត់នាពេលកន្លងមក។ អត្ថបទស្រុករដ្ឋបាលតាំងគោក-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV