ចំណាប់អារម្មណ៍ប្រជាពលរដ្ឋខេត្តកំពង់ធំចូលរួមវេចនំអន្សមសាមគ្គីជាតិ (Video insert)
(កំពង់ធំ) ៖ ប្រជាពលរដ្ឋនៅខេត្តកំពង់ធំ បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងដល់វីរៈកងទ័ពនៅសមរភូមិមុខ ។
បងប្អូនប្រជាពលរដ្ឋបានបញ្ជាក់ប្រាប់សារព័ត៌មាននៅថ្ងៃទី១១ ខែ មេសា ឆ្នាំ២០២៦ នេះថាសកម្មភាពវេចនំអន្សមសាមគ្គីជាតិ បានរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ធំដែលសកម្មភាពនេះស្តែងឲ្យឃើញពីសកម្មភាពសាមគ្គីគ្នាដើម្បីគាំទ្រដល់សមរភូមិមុខ ដើម្បីផ្ញេីរជូនវីរកងទ័ពនៅសមរភូមិមុខដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិ ដោយមិនមានការនឿយហត់អ្វីឡើយ។
បងប្អូនបន្តថាក្នុងនាមយើងទាំងអស់គ្នានៅសមរភូមិមុខសូមគាំទ្រយ៉ាងពេញទំហឹងរាល់គ្រប់សកម្មភាពទាំងអស់ នឹងបួងសួងដល់វត្ថុស័ក្តិសិទ្ធិសូមជួយថែរក្សានិងការពារវីរកងទ័ពបានសុខសុវត្ថិភាពគ្រប់ៗគ្នា។


























![]()
