Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានបើកវគ្គបណ្តុះបណ្តាលស្តីអំពីចំណេះដឹងជាមូលដ្ឋាន ប្រវត្តិចលនា គោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម និងសុវត្ថិភាពចរាចរណ៍ ជូនយុវជន វិទ្យាល័យហ៊ុនសែនស្រះបន្ទាយ

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានបើកវគ្គបណ្តុះបណ្តាលស្តីអំពីចំណេះដឹងជាមូលដ្ឋាន ប្រវត្តិចលនា គោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម និងសុវត្ថិភាពចរាចរណ៍ ជូនយុវជន វិទ្យាល័យហ៊ុនសែនស្រះបន្ទាយ

(កំពង់ធំ)÷ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានបើកវគ្គបណ្តុះបណ្តាលស្តីអំពី ចំណេះដឹងជាមូលដ្ឋាន ប្រវត្តិចលនា គោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម និងសុវត្ថិភាពចរាចរណ៍ ជូនយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យហ៊ុនសែនស្រះបន្ទាយ ស្ថិតក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លន់ ឡូត ប្រធានការិយាល័យអភិវឌ្ឍន៍ លោកស្រី ហែម គឹមសាន្តប្រធានការិយាល័យសុខភាព និងគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ធំ លោកស្រី អ៉ឹម សុខវីន អភិបាលរងស្រុក អនុប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោក និងយុវជនទើបជ្រើសរើសថ្មីចំនួន៣១នាក់ ស្រី២៤នាក់។

លោក លន់ ឡូត ប្រធានការិយាល័យអភិវឌ្ឍន៍ បានបង្ហាញពីគោលបំណងនៃវគ្គបណ្តុះបណ្តាលខាងលើ ដើម្បីផ្តល់ចំណេះដឹងស្តីពិប្រវត្តិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះទាំង៧ របស់ចលនា សកម្មភាពកាកបាទក្រហមកម្ពុជា ឱ្យយុវជនកាកបាទក្រហមយល់ដឹងពីគោលនយោបាយយុវជនកាកបាទក្រហមកម្ពុជា តួនាទី ភារកិច្ចរបស់យុវជន ព្រមទាំងចេះវិជ្ជាសង្រ្គោះបឋម ដើម្បីជួយខ្លួនឯង មិត្តភក្តិ បងប្អូន គ្រួសារ។

នៅក្នុងឱកាសនោះដែរលោកស្រី អ៉ឹម សុខវីន បានលើកឡើងថា ដើម្បីបន្ថែមសមាជិកយុវជនដែលបានប្រឡងជាប់ហើយទៅបន្តការសិក្សា សាលាបានរើសយុវជនបំពេញ និងបើកវគ្គជាមូលដ្ឋានយុវជនកាកបាទក្រហមកម្ពុជា ជូននាពេលនេះគោលបំណងដើម្បីអោយប្អូនបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម គោលនយោបាយយុវជនកាកបាទក្រហមកម្ពុជា តួនាទីរបស់យុវជនកាកបាទក្រហម ពិសេសវិជ្ជាសង្គ្រោះបឋម។ 

ជាមួយគ្នានោះដែរលោកស្រី អនុប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោកក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំ៖ រៀនសូត្រអោយក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ។ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន។ គោរពច្បាប់ចរាចរណ៍ឱ្យខ្ចាប់ខ្ជួន។ ចូលរួមថែរក្សាអនាម័យនិងសំអាតនៅសាលានិងតាមកន្លែងផ្សេងៗ។ ចៀសវាងការប្រើប្រាស់អំពើហិង្សា។ ជួយកិច្ចការផ្ទះ បន្ទាប់ពីការសិក្សា រៀនសូត្រ។ អត្ថបទសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains