Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកតាំងគោក ដឹកនាំប្រជាពលរដ្ឋ វេចនំអន្សម នំកន្តំ នំកោ ទុកជូនដល់វីរៈកងទ័ព នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

អភិបាលស្រុកតាំងគោក ដឹកនាំប្រជាពលរដ្ឋ វេចនំអន្សម នំកន្តំ នំកោ ទុកជូនដល់វីរៈកងទ័ព នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

(កំពង់ធំ)៖ ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នា និងលើកទឹកចិត្តដល់កងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន រដ្ឋបាលស្រុកតាំងគោក សហការជាមួយព្រះចៅអធិការវត្តក្តីតាចិន ស្ថិតនៅភូមិក្តីតាចិន ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦នេះ បានដឹកនាំប្រជាពលរដ្ឋ វេចនំអន្សម នំកន្តំ នំកោ សរុបចំនួន៩៥០នំ ដើម្បីយកទៅជូនដល់វីរៈកងទ័ព ដែលកំពុងបំពេញភារកិច្ច ការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ថ្លែងនាឱកាសនោះលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានមានប្រសាសន៍ថា ការរៀបចំការវេចនំនេះឡើង គឺដើម្បីបង្ហាញនូវទឹកចិត្ត ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នាលើកទឹកចិត្តដល់បងប្អូនកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដីពីការឈ្លានពានពីប្រទេសថៃ ហើយក៏ដូចជាបញ្ជាក់ពីទឹកចិត្តរបស់ជនរួមជាតិ ខ្មែរជួយខ្មែរ ដែលជាការចូលរួមចំណែកលើកម្លាំងចិត្តក្នុងការការពារទឹកដី និងជាតិមាតុភូមិ។

អភិបាលស្រុកតាំងគោក ក៏បានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋដែលបានចំណាយពេលវេលារួមគ្នាធ្វើនំអន្សម​ដើម្បីជូនដល់វីរៈកងទ័ពដែលកំពុងបំពេញភារកិច្ច ឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ការពារបូរណភាពទឹកដី។

លោក ហាក់ ម៉ុងហួត ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋបន្តចូលរួមសកម្មភាព មនុស្សធម៌ ជួយដល់វីរកងទ័ពដែលកំពុង តែឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ឱ្យ កាន់ផុសផុល ដែលសកម្មភាពទាំងនេះ គឺជាការផ្ដល់នូវកម្លាំងចិត្តមួយធ្វើឱ្យវីរៈកងទ័ពកាន់តែមានទឹកចិត្ត ដើម្បីការពារ បូរណភាពទឹកដី ជាតិមាតុភូមិយើង៕ អត្ថបទ រដ្ឋបាលស្រុកតាំងគោក-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV