Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង ណែនាំដល់លោកអាចារ្យគណៈកម្មការនិងគ្រូចៅអធិការវត្តត្រូវធ្វើផែនការនិងប្លង់មេឱ្យបានច្បាស់លាស់សម្រាប់អភិវឌ្ឍន៍វត្តរបស់ខ្លួនប្រកបដោយរចនាសម្ព័ន្ធនិងសោភ័ណភាព

អភិបាលស្រុកស្ទោង ណែនាំដល់លោកអាចារ្យគណៈកម្មការនិងគ្រូចៅអធិការវត្តត្រូវធ្វើផែនការនិងប្លង់មេឱ្យបានច្បាស់លាស់សម្រាប់អភិវឌ្ឍន៍វត្តរបស់ខ្លួនប្រកបដោយរចនាសម្ព័ន្ធនិងសោភ័ណភាព

អភិបាលស្រុកស្ទោង ណែនាំដល់លោកអាចារ្យគណៈកម្មការនិងគ្រូចៅអធិការវត្តត្រូវធ្វើផែនការនិងប្លង់មេឱ្យបានច្បាស់លាស់សម្រាប់អភិវឌ្ឍន៍វត្តរបស់ខ្លួនប្រកបដោយរចនាសម្ព័ន្ធនិងសោភ័ណភាព លោកសាយ គឹមឡម បានធ្វើការណែនាំនេះក្នុងឱកាសដែលលោកនិងសហការីអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់នូវឧបដ្ឋានសាលានិងស្រះទឹកនៅក្នុងវត្តបន្ទាយស្ទោង ស្ថិតនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៦។

ជាមួយគ្នានេះលោកបានកោតសើរខ្ពស់នូវស្មារតីរួបរួមសាមគ្គីសហការគ្នា លះបង់អស់ពីកម្លាំងកាយចិត្តនិងទ្រព្យធន របស់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ ជាពិសេសព្រះគ្រូចៅអធិការលោកអាចារ្យគណៈកម្មការដែលបានដឹកនាំដែលកសាងបាននូវសមិទ្ធផលមិនអាចកាត់ថ្លៃបានទុកជាសម្បត្តិរួមនៅក្នុងវត្តនិងពុទ្ធសាសនាជាពិសេស អាចប្រើប្រាស់បានយ៉ាងទូលំទូលាយនិងតាមតម្រូវការយ៉ាងជាក់ស្ដែងបំផុតហើយបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍មូលដ្ឋាន និងប្រទេសជាតិ។

ទន្ទឹមនឹងនេះលោកអភិបាលស្រុកស្ទោងបានណែនាំដល់ ផ្ញាធរមូលដ្ឋានជាពិសេសឪពុកម្ដាយអាណាព្យាបាលត្រូវធ្វើការអប់រំណែនាំបុត្តធីតារបស់ខ្លួនឱ្យបានប្រកបដោយគន្លងធម៌ ព្រមទាំងបញ្ជូនទៅសិក្សារៀនសូត្រឱ្យបានខ្ពង់ខ្ពស់រហូតដល់សាលាវិជ្ជាជីវៈជីវៈឬសាកលវិទ្យាល័យ តាមបរិបទនៃវិទ្យាសាស្រ្តនិងសង្គមឌីជីថលថែមទៀតផង  ព្រោះមានតែចំណេះវិជ្ជាទេដែលអាចធ្វើការផ្លាស់ប្ដូរនិងកំណត់ជោគវាសនាអនាគតរបស់យើងម្នាក់ៗឱ្យបានល្អប្រសើរឡើង។

លើសពីនេះលោកបានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋក្នុងឃុំបន្ទាយស្ទោងដែលបានទទួលនូវសមិទ្ធផលនិងការអភិវឌ្ឍដ៏អស្ចារ្យពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបន្ទាយស្ទោង  កំពុងបន្តកសាងបន្ថែមជាពិសេសទំនប់ស្ទាក់ទឹកស្ទឹងតូងដែលនឹងដែលកំពុងដំណើរការសាងសង់ ដែលនឹងជួយបង្កើនជីវភាពពលរដ្ឋនៅក្នុងឃុំបន្ទាយស្ទោងនិងឃុំផ្សេងៗក៏ដូចជាស្រុកស្ទោងឱ្យកាន់តែប្រសើរឡើងថែមទៀត។

ជាចុងបញ្ចប់លោកបានអំពាវនាវដល់យុវជនត្រូវកម្សាន្តសប្បាយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរប្រកបដោយ ទំនួលខុសត្រូវ ព្រមទាំងបើកបរបញ្ជាយានយន្តដោយមានការប្រុងប្រយ័ត្នខ្ពស់ ហើយគោរពច្បាប់ចរាចរណ៍ និងមានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់។

សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរលោកសាយ គឹមឡម និងសហការីបានចូលរួមបុណ្យនូវបច្ច័យចំនួន១,២០០,០០០៛  ហើយស្រះទឹកនេះមានទំហំ៤០ម៉ែត្របួនជ្រុងជា ធ្វើរួមរបស់ពុទ្ធបរិស័ទ ចំណែកឧបដ្ឋានសាលា មានទំហំ១០ គុណ១៣ម៉ែត្រ ជាអំណោយដ៏ថ្លៃ លោកថាំង វីយុទ្ធដា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV