លោកអធិការស្រុកស្ទោង អំពាវនាវពលរដ្ឋក្នុងមូលដ្ឋានកុំស្តុកទុកចំបើងនៅក្បែរផ្ទះ ព្រោះហានិភ័យខ្ពស់ណាស់
(កំពង់ធំ)÷ លោកអធិការស្រុកស្ទោង អំពាវនាវពលរដ្ឋក្នុងមូលដ្ឋានកុំស្តុកទុកចំបើងនៅក្បែរផ្ទះព្រោះហានិភ័យខ្ពស់ណាស់ លោកវរសេនីយ៍ទោ ជឹម រីណា បានអំពាវនាវដូច្នេះក្នុងឱកាសដែលលោកបានដឹកនាំសហការីកងកម្លាំងអន្តរាគមន៍ពន្លត់អគ្គីភ័យ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង ខេត្តកំពង់ធំ ជួយពន្លត់អគ្គីភ័យនៅក្នុងភូមិត្រពាំងជ័រ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ ៊២០២៦។
លោកអធិការបានសង្កត់ធ្ងន់ថា ដោយរដូវនេះជារដូវក្តៅហួតហែង ហេតុនេះប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីបញ្ហាអគ្គីភ័យជាថាហេតុ ជាពិសេសការប្រុងប្រយ័ត្ននូវប្រភពចំហេះផ្សេងៗ និងការប្រុងប្រយ័ត្នទុកដាក់សម្ភារៈដែលអាចបង្កអគ្គីភ័យជាយថាហេតុឱ្យបាននៅឆ្ងាយពីគេហដ្ឋានរបស់ខ្លួនព្រោះងាយស្រួលក្នុងការគ្រប់គ្រង ឬក្នុងការជួយពន្លត់អន្តរាគមន៍ប្រសិនបើមានស្ថានភាពអគ្គីភ័យកើតឡើង។
ទន្ទឹមនិងនេះលោក ជឹម រីណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងកម្លាំងអន្តរាគមន៍ទាំងអស់ជាពិសេសកងកម្លាំងអន្តរាគមន៍ពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលបានសហការជួយអន្តរាគមន៍ និងពន្លត់អគ្គីភ័យនេះបានដោយសុវត្ថិភាព គឺមិនបណ្ដាលឱ្យឆេះដល់គេហដ្ឋានឡើយ។
សូមបញ្ជាក់ថា អគ្គីភ័យនេះកើតឡើងនៅលើចំបើងដែលស្តុកទុកនៅជាប់នឹងគេហដ្ឋានរបស់ម្ចាស់ផ្ទះប៉ុន្តែពុំបណ្ដាលមានការខូចខាត ធ្ងន់ធ្ងរដល់គេហដ្ឋានឡើយ ដែលមូលហេតុមកពីកម្ទេចភ្លើងនៃការផ្សារដំបូលផ្ទះកូននៅជាប់គ្នា នៅថ្ងៃទី១១-០៤-២០២៦ វេលាម៉ោង១៣:៥០ នាទី នៅត្រង់ចំណុចផ្ទះឈ្មោះ ប៉ៅ អេន ភេទស្រី អាយុ៥០ បណ្តាលឱ្យខូចខាតបំបើងចំនួន៩៥០ដុំ និងយ៉ាបដាក់ចំបើង ចំណែកព្រទ្យសម្បត្តិផ្សេងៗទៀតខូចខាតមួយចំនួនតូច ហើយ
ប្រើប្រាស់អស់ទឹកចំនួន២ឡានស្មើនឹង១៤ម៉ែត្រគីប ប្រើប្រាស់កម្លាំងនគរបាលសរុប១៥នាក់ អាវុធហត្ថ១នាក់ និងប្រជាពលរដ្ឋប្រមាណ២០០នាក់ផងដែរ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។















![]()
