Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលស្រុកប្រាសាទសំបូរ រៀបចំពិធីបើកសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋបាលស្រុកប្រាសាទសំបូរ រៀបចំពិធីបើកសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

(កំពង់ធំ)÷ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២៦នេះ រដ្ឋបាលស្រុកប្រាសាទសំបូរ បានរៀបចំពិធីបើក «មហាសង្ក្រាន្តឆ្នាំថ្មី» នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ប៉ិច សៀង នាយកវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងលោក ឃីម សុខឃាង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទសំបូរ។

ក្នុងពិធីនេះដែរ ក៏មានការចូលរួមយ៉ាងកុះករពីសំណាក់មន្ត្រីរាជការជុំវិញស្រុក លោកគ្រូអ្នកគ្រូ និស្សិត-សិស្សានុសិស្ស បងប្អូនយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ិច សៀង នាយកវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល បានមានប្រសាសន៍លើកឡើងថា ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តនេះឡើង គឺក្នុងគោលបំណងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំងដើម្បីលើកកម្ពស់វប្បធម៌ ទំនៀមទម្លាប់ដ៏រុងរឿងរបស់ជាតិ តាមរយៈការលេងល្បែងប្រជាប្រិយខ្មែរ ការរាំលេងកម្សាន្ត និងការបង្កើននូវសាមគ្គីភាពជិតស្និទ្ធរវាងសិស្ស និស្សិត មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

មានប្រសាសន៍ក្នុងពិធីបើកសង្ក្រាន្តនោះដែរ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានមានប្រសាសន៍សំណូមពរដល់ក្មួយៗសិស្សានុសិស្ស និងយុវជនទាំងអស់ ត្រូវចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងតម្លៃវប្បធម៌ជាតិឱ្យបានខ្ជាប់ខ្ជួន។ លោកអភិបាលបានសង្កត់ធ្ងន់ថា៖«សូមក្មួយៗចូលរួមលេងកម្សាន្តដោយភាពថ្លៃថ្នូរ ជៀសវាងការលេងល្បែងណាដែលបង្កគ្រោះថ្នាក់ ឬខុសច្បាប់។ ជាពិសេស ត្រូវធ្វើដំណើរដោយការប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ចរាចរណ៍ ចេះអត់ឱនអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ»។

បន្ថែមពីនេះ លោកអភិបាលស្រុកបានផ្ញើសារដាស់តឿនយ៉ាងម៉ឺងម៉ាត់ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គីភ័យ ដោយសាររដូវកាលនេះមានអាកាសធាតុក្តៅខ្លាំង ដែលងាយនឹងបង្កជាអគ្គីភ័យបានគ្រប់ពេល។ មុននឹងចេញពីផ្ទះទៅកម្សាន្ត សូមពិនិត្យមើលភ្លើងទៀន ធូប ចង្ក្រាន និងប្រព័ន្ធអគ្គិសនីឱ្យបានត្រឹមត្រូវ។

ជាទីបញ្ចប់លោកអភិបាលស្រុក ក៏បានជូនពរដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ សូមទទួលបាននូវពរជ័យសិរីសួស្តីពីទេវតាឆ្នាំថ្មី ហើយសូមឱ្យការធ្វើដំណើរទៅកម្សាន្តតាមវត្តអារាម និងតំបន់ទេសចរណ៍នានា ប្រកបដោយសុខសុវត្ថិភាព និងក្តីសប្បាយរីករាយគ្រប់ៗគ្រួសារ៕ អត្ថបទ រដ្ឋបាលស្រុកប្រាសាទសំបូរ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV