Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកប្រាសាទសំបូរ រៀបចំការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកប្រាសាទសំបូរ រៀបចំការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

(កំពង់ធំ)÷ ក្នុងស្មារតីសាមគ្គីភាព និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកប្រាសាទសំបូរ (ស.ស.យ.ក) បានរៀបចំពិធីប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ ស.ស.យ.ក ស្រុក ប្រកបដោយភាពជោគជ័យ និងអធិកអធមក្រៃលែង។ ពិធីបិទការប្រកួតនេះ បានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ និងជាប្រធាន ស.ស.យ.ក ខេត្តកំពង់ធំ លោក កុច ស៊ុនហូ ប្រធានក្រុមប្រឹក្សាស្រុកប្រាសាទសំបូរ លោក ឃីម សុខឃាង អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធាន ស.ស.យ.ក ស្រុកប្រាសាទសំបូរ និងសមាជិក សមាជិកាគ្រួសារ ស.ស.យ.ក ស្រុក ឃុំ អាជ្ញាធរឃុំ និងយុវជនយ៉ាងច្រើនកុះករ។

យោងតាមរបាយការណ៍បច្ចេកទេសដែលបានបង្ហាញដោយ លោក ចាន់ ភារម្យ នាយករងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងជាប្រធានគណៈកម្មការបច្ចេកទេស បានឱ្យដឹងថា ការប្រកួតនេះបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ដោយមានក្រុមកីឡាករតំណាងឱ្យ ស.ស.យ.ក ឃុំទាំង៥ ក្នុងស្រុកប្រាសាទសំបូរចូលរួមប្រកួតប្រជែង។ ជាលទ្ធផលនៃការប្រកួត បន្ទាប់ពីឆ្លងកាត់ការតស៊ូយ៉ាងស្វិតស្វាញលើទីលានអស់រយៈពេល២ថ្ងៃកន្លងមក ជ័យលាភីបានទៅលើ៖ ចំណាត់ថ្នាក់លេខ១ (ជើងឯក)៖ បានទៅលើក្រុម ស.ស.យ.ក ឃុំសំបូរណ៍ ។ ចំណាត់ថ្នាក់លេខ២៖ បានទៅលើក្រុម ស.ស.យ.ក ឃុំតាំងក្រសៅ។ ចំណាត់ថ្នាក់លេខ៣៖ បានទៅលើក្រុម ស.ស.យ.ក ឃុំឈូក។

ក្នុងឱកាសនោះ លោក ឃីម សុខឃាង ប្រធាន ស.ស.យ.ក ស្រុក បានថ្លែងនូវការកោតសរសើរយ៉ាងស្មោះចំពោះកីឡាករទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត និងរក្សាបាននូវក្រមសីលធម៌ជាកីឡាករល្អ ធ្វើឱ្យកម្មវិធីប្រព្រឹត្តទៅបានយ៉ាងរលូន។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្តម ជា វ៉ាន់ចាន់ ប្រធាន ស.ស.យ.ក ខេត្តកំពង់ធំ បានសម្តែងនូវមោទកភាពយ៉ាងខ្លាំងចំពោះរដ្ឋបាលស្រុក និងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកប្រាសាទសំបូរ ដែលបានផ្ដួចផ្ដើមរៀបចំការប្រកួតនេះឡើង។ ឯកឧត្តមបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្ហាញពីភាពសាមគ្គីភាពយ៉ាងរឹងមាំ និងការជំរុញឱ្យយុវជនងាកមកស្រឡាញ់កីឡា ចៀសឆ្ងាយពីគ្រឿងញៀន។

ឯកឧត្តមប្រធាន បានសង្កត់ធ្ងន់ថា៖«យុវជនម្នាក់ ត្រូវចេះកីឡាយ៉ាងតិចមួយមុខ ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព។ យុវជនដែលមានសុខភាពល្អ និងសមត្ថភាព គឺជាសសរទ្រូងដ៏រឹងមាំនៃប្រទេសជាតិ»។

ជាទីបញ្ចប់ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំស្រុក/ឃុំ គណៈកម្មការរៀបចំការប្រកួត ព្រមទាំងសប្បុរសជននានា ដែលបានឧបត្ថម្ភគាំទ្រទាំងស្មារតី និងថវិកា ធ្វើឱ្យព្រឹត្តិការណ៍កីឡានេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ មុននឹងឈានចូលដល់ការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ៕ អត្ថបទ រដ្ឋបាលស្រុកប្រាសាទសំបូរ។ពិនិត្យអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV