Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលខេត្តកំពង់ធំ បានទទួលការឧបត្ថម្ភថ្នាំព្យាបាលជំងឺទឹកនោមផ្អែម ពីឯកឧត្តមសាស្រ្តាចារ្យ ស៊ុំ សត្ថា ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺទឹកនោមផ្អែម

រដ្ឋបាលខេត្តកំពង់ធំ បានទទួលការឧបត្ថម្ភថ្នាំព្យាបាលជំងឺទឹកនោមផ្អែម ពីឯកឧត្តមសាស្រ្តាចារ្យ ស៊ុំ សត្ថា ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺទឹកនោមផ្អែម

នារសៀលថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញទទួលការឧបត្ថម្ភថ្នាំព្យាបាលជំងឺទឹកនោមផ្អែម ពី ឯកឧត្តម សាស្រ្តាចារ្យ ស៊ុំ សត្ថា ប្រឋធានសមាគមបច្ចេកវិទ្យាទឹកនោមផ្អែមនិងក្រពេញកម្ពុជា ដែលមានដូចជា Glimepiride 3mg ចំនួន 1000 ប្រអប់ និងGlimepiride 2/500 ចំនួន 1500 ប្រអប់ ផងដែរ។

ឯកឧត្ដម នួន ផារ័ត្ន បានថ្លែងថា ក្នុងនាមគណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ស៊ុំ សត្ថា ដែលបានឧបត្ថមជូនរដ្ឋបាលខេត្ត ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺទឹកនោមផ្អែម។

តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាល ក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយជំងឺទឹកនោមផ្អែម។

ឯកឧត្ដម បន្តថាទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តកំពង់ធំទាំងមូល៕ អត្ថបទ និងរូបភាពដោយ យីម ប៊ុន ហ័រ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains