Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ស្នងការនគរបាលខេត្ត ចាត់តំណាងចុះសាកសួរសុខទុក្ខ ព្រមទាំងនាំយកស្បៀងអាហារ ឧបត្ថម្ភ ជូនបងប្អូនជនភៀសសឹក និងប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារ នៅស្រុកស្ទោង

ស្នងការនគរបាលខេត្ត ចាត់តំណាងចុះសាកសួរសុខទុក្ខ ព្រមទាំងនាំយកស្បៀងអាហារ ឧបត្ថម្ភ ជូនបងប្អូនជនភៀសសឹក និងប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារ នៅស្រុកស្ទោង

(កំពង់ធំ)៖ ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ម៉ង់ វិទូ ស្នងការរងនគរបាលខេត្តកំពង់ធំ តំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខព្រមទាំងនាំយកអំណោយឧបត្ថម្ភ ជូនបងប្អូនជនភៀសសឹក និងប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ស្ថិតនៅវត្តខ្មាក់ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ ។

ជាមួយគ្នានោះ លោកវរសេនីយ៍ឯក ម៉ង់ វិទូ ស្នងការរង បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជាការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ  ព្រមទាំងគិតគូរអំពីសុខទុក្ខ សុខុមាលភាព និងការប្រកបមុខរបរចិញ្ចឹមជីវិត ជាប្រចាំថ្ងៃ របស់បងប្អូន។

លោកវរសេនីយ៍ឯក បានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ចក្ខុវិស័យវែងឆ្ងាយពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិ ទទួលបានសន្តិភាព យ៉ាងពេញលេញ ព្រមទាំងមានការរីកចម្រើន ការអភិវឌ្ឍគ្រប់វិស័យនាពេលបច្ចុប្បន្ន។ តែរយៈពេលកន្លងមកនេះ ខេត្តមួយចំនួននៅតាមខ្សែបន្ទាត់ព្រំដែននៃព្រះរាជាណាចក្រកម្ពុជា ត្រូវរងការឈ្លានពានយ៉ាងកំរោលពីកងទ័ពសៀម មកលើបូរណភាពទឹកដី របស់ប្រទេសកម្ពុជាយើង ព្រមទាំងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ជាច្រើនឥតគណនា ប្រជាពលរដ្ឋភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ស្វែងរកទីកន្លែងមានសុវត្ថិភាព ស្នាក់នៅបណ្ដោះអាសន្ន តាមបណ្តាខេត្តនានា ដើម្បីគេចចេញពីភ្លើងសង្រ្គាម ។

លោកវរសេនីយ៍ឯក បានបន្ថែមទៀតថា ជាក់ស្តែងថ្មីៗនេះ ជនភៀសសឹក ដែលមកស្នាក់នៅខេត្តកំពង់ធំ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសឯកឧត្តម នួន ផារ័ត្ន អភិបាល នៃអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានគៀងគរសប្បុរសជន នាំយកស្បៀងអាហារ  សម្ភារៈ ប្រើប្រាស់ចាំបាច់ ឧបត្ថម្ភ ជូនដល់ក្រុមគ្រួសារពួកគាត់ ជាបន្តបន្ទាប់។

បន្ទាប់មកលោកវរសេនីយ៍ឯក ម៉ង់ វិទូ ស្នងការរង មានប្រសាសន៍ផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ÷ ១-សូមបងប្អូនរក្សាភាពស្ងៀមស្ងាត់ នឹងត្រូវជឿជាក់ លើរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែន រវាងកម្ពុជា-ថៃ។ ២-ត្រូវជឿជាក់ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះវីរកងទ័ពខ្មែរយើង ដែលកំពុងឈរជើង ការពារ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ ៣-ស្រឡាញ់សន្តិភាព ការពារសន្តិភាព ដែលនាំមកនូវភាពរីកចម្រើន និងការអភិវឌ្ឍន៍។ ៤-ចូលរួមគោរព ច្បាប់ និងគោលនយោបាយនានា របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។ ៥-សូមបងប្អូន ថែទាំសុខភាព ឱ្យបានល្អប្រពៃ ដើម្បីជៀសផុតពីជម្ងឺផ្សេង។ ៦-ធ្វើការលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋ សូមខិតខំប្រឹងប្រែងបង្ករបង្កើនផល តាមរយៈការចិញ្ចឹមសត្វ ដាំដំណាំ បន្លែ ផ្លែឈើ ដើម្បីជួយផ្គត់ផ្គង់ជីវភាពឱ្យកាន់តែល្អប្រសើរឡើង មួយកម្រិតទៀត។

ជាកិច្ចចុងក្រោយ លោកស្នងការរង បានប្រគល់គ្រឿងឧបភោគបរិភោគ ជូនបងប្អូនជនភៀសសឹក និងប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន ៥០ គ្រួសារ ក្នុង ០១ គ្រួសារទទួលបាន÷.អង្ករ ២៥ គីឡូក្រាម,.មីជាតិ ០១ កេស,.ទឹកបរិសុទ្ធ ០១ កេស,.ទឹកត្រី ០១ យួរ,.ឃីតចំនួន ០១ កញ្ចប់ និងថវិកា ៥០,០០០រៀល៕ អត្ថបទដោយស្នងការនគរបាលខេត្ត-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV