សម្តេចតេជោ ហ៊ុន សែន៖ម៉ោង៩ និង៣០នាទី ម៉ោងនៅប៉េកាំងព្រឹកនេះ ខ្ញុំបានចូលគាល់សួរសុខទក្ខព្រះមហាក្សត្រ នៅមន្ទីរពេទ្យរយៈពេលប្រមាណ៨នាទី។ ជាទូទៅព្រះរាជសុខភាពព្រះអង្គបានប្រសើរឡើង ព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាមួយខ្ញុំព្រះករុណាខ្ញុំជាធម្មតា ទោះបីព្រះអង្គផ្ទុំដាក់សេរ៉ូម ដែលជាទម្លាប់ធម្មតា នៃអ្នកជម្ងឺក្រោយការវះកាត់ក៏ដោយ។
តាមរយៈខ្ញុំព្រះករុណា ខ្ញុំព្រះអង្គ សូមផ្ញើការសាកសួរសុខទុក្ខ និងប្រគេនពរចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋ ដោយការនឹករលឹក៕

![]()
