ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រចម្រាញ់រ៉ែមាស ក្រុមហ៊ុន ខេមបូឌាន ខេ៨៨ អ៊ិនដាសស្ត្រី ឯ.ក (CAMBODIAN K88 INDUSTRY CO., LTD.)
(កំពង់ធំ): នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្រសួងរ៉ែ និងថាមពល រួមជាមួយរដ្ឋបាលខេត្តកំពង់ធំ និងរដ្ឋបាលខេត្តក្រចេះ បានរៀបចំកម្មវិធីដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រចម្រាញ់រ៉ែមាសរបស់ក្រុមហ៊ុន ខេមបូឌាន ២៨៨ ស៊ិន ដាសស្រី ឯ.ក (Cambodian K88 Industry Co., Ltd.) ស្ថិតនៅតំបន់ស្នងអន ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងស្រុកសំបូរ ខេត្តក្រចេះ ក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិង ថាមពល។ កម្មវិធីសម្ពោធនេះមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងរ៉ែនិងថាមពល ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ មន្ត្រីរាជការនៃក្រសួងរ៉ែនិងថាមពល ព្រមទាំង បុគ្គលិក-កម្មកររបស់ក្រុមហ៊ុន។
លោកប្រធានក្រុមហ៊ុន ខេមបូឌាន ខេ88 អ៊ិនដាសស្ត្រី ឯ.ក ថ្លែងថា ក្រុមហ៊ុន ខេមបូឌាន ខេ88 អ៊ិនដាសស្ត្រី ឯ.ក ជាក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន បានចាប់ផ្តើមសិក្សា ស្រាវជ្រាវរ៉ែនៅឆ្នាំ២០២០ រហូតឈានទៅដល់ការប្រកាសរកឃើញជម្រករ៉ែមាសដែលមានលក្ខណៈសេដ្ឋកិច្ចនៅឆ្នាំ ២០២៣ និងបានឈានដល់ការរៀបចំសាងសង់និងដំណើរការរោងចក្រចម្រាញ់រ៉ែមាស ជាមួយនឹងទុនវិនិយោគ សរុបប្រមាណ ៤០លានដុល្លារអាមេរិក ដោយបង្កើតការងារដោយផ្ទាល់ជូនប្រជាពលរដ្ឋខ្មែរចំនួន ៣៧៥ នាក់ បន្ថែមពីលើការបង់សួយសារ និងពន្ធអាករនានាតាមច្បាប់ជាប្រយោជន៍របស់ជាតិ។ ហើយដំណើរការប្រតិបត្តិការធនធានរ៉ែនៅការដ្ឋាន និងរោងចក្រចម្រាញ់រ៉ែមាសនេះ ត្រូវអនុវត្តគោលការណ៍សុខភាព សុវត្ថិភាព និងបរិស្ថាន ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ដល់សហគមន៍មូលដ្ឋាន។
ឯកឧត្តម កែវ រតនៈ ថ្លែងថា នេះគឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងដឹកនាំបន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសន្តិភាព ស្ថិរភាពនយោបាយ និងឯកភាពជាតិ ដែលជាកត្តា ចាំបាច់បំផុត និងមិនអាចខ្វះបានក្នុងការទាក់ទាញការវិនិយោគទ្រង់ទ្រាយធំ និងទ្រង់ទ្រាយមធ្យមជាបន្តបន្ទាប់នៅ ក្នុងវិស័យធនធានរ៉ែ។ សមិទ្ធផលនេះបាននាំមកនូវលំហូរទុនវិនិយោគពីក្រៅប្រទេសមកកម្ពុជា បង្កើតឱកាសការងារ និងពង្រីកខឿនឧស្សាហកម្មក្នុងស្រុក និងផលប្រយោជន៍សេដ្ឋកិច្ច-សង្គមផ្សេងៗទៀតជាច្រើនសម្រាប់ប្រទេសកម្ពុជា។ អត្ថបទ រដ្ឋបាលខេត្តកំពង់ធំ




















![]()
