Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកជំទាវ លំ  គន្ធារី និងសហការីបាននាំយកអំណោយមនុស្សធម៌ទៅចុះសាកសួរសុខទុក្ខដល់គ្រួសារដែលរងគ្រោះដោយខ្យល់កន្រ្ទាក់៦ខ្នងផ្ទះ ក្នុងភូមិអភិវឌ្ឍសែនជ័យ ដីសម្បទានសង្គមកិច្ចឃុំដូង

លោកជំទាវ លំ  គន្ធារី និងសហការីបាននាំយកអំណោយមនុស្សធម៌ទៅចុះសាកសួរសុខទុក្ខដល់គ្រួសារដែលរងគ្រោះដោយខ្យល់កន្រ្ទាក់៦ខ្នងផ្ទះ ក្នុងភូមិអភិវឌ្ឍសែនជ័យ ដីសម្បទានសង្គមកិច្ចឃុំដូង

(កំពង់ធំ)÷ ព្រឹកថ្ងៃទី២១មេសាឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ  ក្រោមការដឹកនាំដោយលោកជំទាវ លំ  គន្ធារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់អំពីសំណាក់ឯកឧត្តម នួន ផារ័ត្ន ប្រធានគណ:កម្មាធិការសាខាកាកក្រហមកម្ពុជា ខេត្តកំពង់ សមាជិកសមាជិកា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបល្ល័ង្ក បាននាំយកអំណោយមនុស្សធម៌ទៅចុះសាកសួរសុខទុក្ខដល់គ្រួសារដែលរងគ្រោះដោយខ្យល់កន្រ្ទាក់សរុបចំនួន៦ខ្នងផ្ទះ ស្មើនិង៦គ្រួសារ មានរលំទាំងស្រុងចំនួន២គ្រួសារ និងរបើកដំបូលចំនួន៤គ្រួសារ ក្នុងភូមិអភិវឌ្ឍសែនជ័យ ដីសម្បទានសង្គមកិច្ច ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក  ខេត្តកំពង់ធំ ដែលបានរងគ្រោះកាលពីល្ងាចថ្ងៃទី១៩ ខែមេសា  ឆ្នាំ២០២៦ វេលាម៉ោង៥.១០នាទី។
    
នាឱកាសនោះផងដែរលោកជំទាវអនុប្រធានអចិន្ត្រៃយ៍ក៍បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីចម្ងាយពីសំណាក់សម្ដេចគតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី  ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា  ខេត្តកំពង់ធំ ដែលជានិច្ចកាលសម្ដេច និងឯកឧត្តមតែងតែគិតដល់សុខទុក្ខប្រជា
ពលរដ្ឋដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមទិសស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

ដើម្បីបង្កើនសុខសុវត្ថិភាពលោកជំទាវបានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិនេះ  សូមខិតខំប្រកបរ
បររកស៊ីប្រចាំថ្ងៃដើម្បីចូលរួមលើកកម្ពស់ជីវភាព
រស់នៅប្រចាំថ្ងៃ ព្រមទាំងរស់នៅប្រកបដោយអនាម័យជាប់ជាប្រចាំ ទាំងការផឹកស្អាត ហូបស្អាតនិងសម្រាកក្នុងមុងដើម្បីជៀសផុតអំពីជំងឺគ្រុនឈាមដែលអាចកើតមានគ្រប់ពេលវេលាមិនថាមនុស្សចាស់ឬក្មេងឡើយ។

សូមបញ្ជាក់ផងដែរថា អំណោយបានប្រគល់ជូនគ្រួសាររងគ្រោះរួមមាន÷ អង្ករ២៥គីឡូក្រាម មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ  ទឹកស៊ីអ៊ីវ០១យួរ តង់១  ឃីត១កញ្ចប់ និងថវិការមួយចំនួនផងដែរ។ អត្ថបទសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV