Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ជំរុញ ដល់ផែនការងារជំនាញ និងអធិការដ្ឋានទាំង ៩ ក្រុង-ស្រុក ត្រូវបង្កើនប្រសិទ្ធភាពការងាររដ្ឋបាល ជូនប្រជាពលរដ្ឋ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់

លោកឧត្តមសេនីយ៍ទោ ហេង សុផល ជំរុញ ដល់ផែនការងារជំនាញ និងអធិការដ្ឋានទាំង ៩ ក្រុង-ស្រុក ត្រូវបង្កើនប្រសិទ្ធភាពការងាររដ្ឋបាល ជូនប្រជាពលរដ្ឋ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់

(កំពង់ធំ)÷ព្រឹកថ្ងៃទី ២១ខែ មេសា ឆ្នាំ២០២៦
លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ មេសា និងលើកទិសដៅការងារបន្ត ខែ ឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ត្រីនគរបាល ប្រមាណ ២៦០ នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។

ថ្លែងបើកកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើ ថ្លែងអំណរគុណ ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ដល់បងប្អូនកងកម្លាំងនគរបាល ក្នុងកិច្ចប្រតិបត្តិការ  ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសប្រទេសជាតិ ប្រារព្ធបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងព្រឹត្តិការណ៍ សង្ក្រាន្តកំពង់ធំ កន្លងទៅថ្មីៗនេះ ធានាបានសុខសុវត្ថិភាពល្អប្រសើរ គួរជាទីមោទនៈ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ គឺពុំមានហេតុការណ៍ អ្វីមួយ កើតឡើងគួរឱ្យកត់សម្គាល់ឡើយ ។

ដើម្បីថែរក្សាបានលទ្ធផលការងារ ដ៏ត្រចះត្រចង់ ខាងលើនេះ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តលោកឧត្តមសេនីយ៍ទោ ហេង សុផល មានប្រសាសន៍ បូកសរុបផ្ដាំផ្ញើ ដល់កងកម្លាំង÷
១-សូមបន្តថែរក្សាវប្បធម៌ សាមគ្គីភាព  ដើម្បីចូលរួមចំណែកកសាងនូវសមិទ្ធផលថ្មីៗ បន្ថែមទៀត ជូនរាជរដ្ឋាភិបាល .ក្រសួងមហាផ្ទៃ .អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ របស់យើង។
២-បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងវិន័យ និងការគោរពក្រមសីលធម៌ វិជ្ជាជីវៈ កងកម្លាំងនគរបាលជាតិ ឱ្យកាន់តែល្អប្រសើរថែមទៀត ។
៣-បន្តពង្រឹងរបៀបការងារជំនាញ និងការគ្រប់គ្រងកម្លាំងឱ្យបានហ្មត់ចត់ តាមផែនការងារជំនាញនីមួយៗ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ។
៤-បើកវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី បំប៉នជំនាញ ដល់កងកម្លាំង ដើម្បីឆ្លើយតប នឹងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសការងារប្រឆាំងគ្រឿងញៀន ។
៥-ការងារព្រហ្មទណ្ឌ ទោះបីជាសភាពការណ៍ បទល្មើសកើនឡើង ចំនួន ០១ លើក តែបងប្អូនកងកម្លាំងយើងបង្ក្រាបបានទាន់ពេលវេលា ដើម្បីផ្ដន្ទាទោសតាមនីតិវិធីច្បាប់ ។
៦-ការងារសណ្តាប់ធ្នាប់សាធារណៈ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បង្កើនការផ្សព្វផ្សាយអប់រំ គ្រប់ទំរង់រូបភាព ដល់មហាជនគ្រប់ស្រទាប់វណ្ណៈ តាមគ្រឹះស្ថាន
សាលារៀន មជ្ឈមណ្ឌល រោងចក្រសហគ្រាស ដើម្បីលើកកម្ពស់ ការយល់ដឹង និងចូលរួមអនុវត្ត ឱ្យទទួលបានលទ្ធផលល្អប្រសើរ  ដោយឡែកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សព្វផ្សាយ គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព តាមរយៈវេទិកាសាធារណៈ ។
៧-ការងារអត្តសញ្ញាណកម្ម  បន្តការងារផ្ដល់សេវារដ្ឋបាល ដូចភ្លៀងរលឹម លើការផ្ដល់ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជាដើម ។
៨-ផែនការងារ ភស្តុភារ និងហិរញ្ញវត្ថុ គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ (ចលនទ្រព្យ និងអចលនទ្រព្យ) និងបើកគោលរបបរបស់មន្ត្រីនគរបាលជាតិ កម្ពុជា ។
៩-ការងារសេនាធិការ មន្ត្រីជំនាញ អនុវត្តបានល្អប្រសើរ នាពេលកន្លងមក សូមបន្តខិតខំបន្ថែមទៀត ចងក្រង របាយការណ៍ រូបភាព លម្អិត ដើម្បីរំលេចអំពីស្នាដៃ គុណបំណាច់ របស់កងកម្លាំងតាមបណ្ដាផែនការងារជំនាញនីមួយៗ ៕ អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV