Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកអភិបាលស្រុកស្ទោង បានលើកដឹងថា ប្រឡាយពង្វាងទឹក អូរគោលង់ នឹងជួយបង្កើនសេដ្ឋកិច្ចអ្នកភូមិទំពេច នៃឃុំទ្រា ឱ្យកាន់តែប្រសើរឡើង

លោកអភិបាលស្រុកស្ទោង បានលើកដឹងថា ប្រឡាយពង្វាងទឹក អូរគោលង់ នឹងជួយបង្កើនសេដ្ឋកិច្ចអ្នកភូមិទំពេច នៃឃុំទ្រា ឱ្យកាន់តែប្រសើរឡើង 

(កំពង់ធំ)÷ លោកអភិបាលស្រុកស្ទោង បានលើកដឹងថា ប្រឡាយពង្វាងទឹក អូរគោលង់ នឹងជួយបង្កើនសេដ្ឋកិច្ចអ្នកភូមិទំពេច នៃឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ឱ្យកាន់តែប្រសើរឡើង លោក សាយ គឹមឡម បានលើកឡើងដូច្នេះក្នុងឱកាសដែលលោក និងសហការី បានចុះពិនិត្យមើលប្រព័ន្ធប្រឡាយពង្វាងទឹកអូរគោលង់ កាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។

លោកបានសង្កត់ធ្ងន់ថា ប្រព័ន្ធប្រប្រឡាយពង្វាងទឹកអូរគោលង់នេះ បានជីកពង្វៀងទឹកពីអូរគោលង់ ពុះជ្រែកកាត់ស្រែស្រូវកសិករមកកាន់ភូមិទំពេញដើម្បីស្រោចស្រពស្រែស្រូវ និងច្បារដំណាំអ្នកភូមិទំពេច ដែលនឹងជួយកំណើនសេដ្ឋកិច្ចអ្នកភូមិនេះបានមួយកម្រិតថែមទៀត និងជាប្រឡាយស្តុកទឹកសម្រាប់សត្វពាហនៈផងដែរ

ជាមួយគ្នានេះលោកអភិបាលស្រុកស្ទោង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោក ផាង វី ប្រធាននាយកដ្ឋានធានាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា និងឯកឧត្តម ថោ ជេដ្ឋា  រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ដែលបានដឹកនាំផ្ទាល់ក្នុងការជីកប្រព័ន្ធប្រឡាយពង្រាងទឹកនេះសម្រាប់បម្រើការនឹងជួយស្រោចស្រពដីស្រែនិងជួយដល់ជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានល្អប្រសើរថែមទៀត។

សូមបញ្ជាក់ថា ប្រព័ន្ធប្រឡាយវង្វាងទឹកអូរគោលង់នេះជាគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយមដែលមាន ប្រវែង ៤ ,000 ម៉ែត្រ មានផ្លូវក្រួសក្រហមអបសងខាងនិងរួមផ្សំជាមួយសំណង់សិល្បការ្យជាច្រើនកន្លែងទៀត ដែលជាប្រព័ន្ធធារាសាស្ត្រផ្គត់ផ្គង់ទឹកនិងជាផ្លូវដឹកជញ្ជូនដ៏មានសារៈសំខាន់បំផុត។ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV