Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ដឹកនាំកងកម្លាំងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពមន្ត្រីនគរបាលស្រុកតាំងគោក

លោកឧត្តមសេនីយ៍ទោ ហេង សុផល ដឹកនាំកងកម្លាំងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពមន្ត្រីនគរបាលស្រុកតាំងគោក

(កំពង់ធំ)÷ដោយអនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រឹកថ្ងៃទី ២២ ខែ មេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត  ដឹកនាំកងកម្លាំងគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិ ថ្នាក់វរសេនីយ៍ត្រី សពមន្ត្រីនគរបាលជាតិ ជាកិច្ចបច្ឆាមរណៈ ។

លោកអនុសេនីយ៍ឯក ញ៉ែម វុទ្ធី នាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកតាំងគោក ទទួល
មរណភាព កាលពីវេលាម៉ោង ៦ និង ០០ នាទី នាព្រឹកថ្ងៃទី ២១ ខែ មេសា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៤០ ឆ្នាំ ដោយរោគាពាធ ហើយត្រូវបានក្រុមគ្រួសារសព រៀបចំធ្វើបុណ្យតាមប្រពៃណីទំនៀមទំលាប់ ស្ថិតនៅគេហដ្ឋានក្នុងភូមិ កាតាយ ឃុំ សូយោង ស្រុក តាំងគោក ខេត្តកំពង់ធំ ។

ស្ថិតក្នុងពេលវេលាដ៏សែនក្រៀមក្រំសោកសង្រេងនេះ លោកឧត្តមសេនីយ៍ទោ  ហេង សុផល ស្នងការនគរបាលខេត្ត បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើពីសំណាក់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណអភិបាលខេត្ត
ចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសព
មរណភាពលោកអនុសេនីយ៍ឯក  ញ៉ែម វុទ្ធី គឺជាការបាត់បង់សសរទ្រូង ក្នុងក្រុមគ្រួសារ និងជាមន្ត្រីនគរបាលជាតិ ដែលមានស្នាដៃ គុណបំណាច់ ចំពោះជាតិមាតុភូមិ និងប្រជាពលរដ្ឋ ចូលរួមចំណែកក្នុងកិច្ចប្រតិបត្តិការ ថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ស្រមតាមគោលនយោបាយ
“ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ក្នុងភូមិសាស្ត្រស្រុកតាំងគោក នាពេលកន្លងមក។

តមក លោកស្នងការនិងសហការី បានគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិ ថ្នាក់វរសេនីយ៍ត្រី សពលោកអនុសេនីយ៍ឯក ញ៉ែម វុទ្ធី ជាកិច្ចបច្ឆាមរណៈ ព្រមទាំងឧទ្ទិសបួងសួង ដល់គុណបុណ្យព្រះរតន
ត្រ័យ វត្ថុសាកសិទ្ធក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់លោក ញ៉ែម វុទ្ធី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានឧបត្ថម្ភ ថវិកាមិត្តជួយមិត្តចំនួន ១,២០០,០០០ រៀល និងប្រគល់ថវិកាសមាគម មិត្តនគរបាលជាតិ កម្ពុជា ៦,០០០,០០០ រៀល សរុបថវិកា ៧,២០០,០០០រៀល ព្រមទាំង អង្ករ ទឹកបរិសុទ្ធមួយចំនួនទៀត ដល់ក្រុមគ្រួសារសព ដើម្បីយកទៅប្រើប្រាស់ ស្របតាមតម្រូវការចាំបាច់ ។អត្ថបទស្នងការដ្ឋាននគរបាលខេត្ត .ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV