មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំសហការី ទៅសាកសួរសុខទុក្ខនាយទាហាន កងវរសេនាតូចលេខ១ ដែលកំពុងមានជំងឺ សម្រាកព្យាបាលនៅគេហដ្ឋាន
(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អមដំណើរដោយលោកវរសេនីយ៍ទោ ថនស៊ី សក្តា មេបញ្ជាការកងវរសេនាតូចលេខ១ និងសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខលោកអនុសេនីយ៍ឯក សេន គឹម មេបញ្ជាការកងអនុសេនាធំលេខ៣ កងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងមានជំងឺប្រចាំកាយសម្រាកព្យាបាលនៅក្នុងគេហដ្ឋាន ស្ថិតនៅភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តែងតែបានគិតគូរពីសុខទុក្ខ ដល់ថ្នាក់ដឹកនាំនិងយោធិនគ្រប់រូបចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលជួបនូវទុក្ខកង្វល់ ហើយនេះជាប្រពៃណីដែលយើងតែងតែជួយគ្នាទៅវិញទៅមកក្នុងគ្រាដែលមានការលំបាក និងបានណែនាំដល់លោកអនុសេនីយ៍ឯក សេន គឹម ខិតខំព្យាបាលជំងឺ ដោយត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ និងសូមបួងសួងសូមឱ្យលោកបានឆាប់ជាសះស្បើយពីជំងឺ ដើម្បីបានបន្តទៅបម្រើការងារជូនអង្គភាពវិញ។
លោកអនុសេនីយ៍ឯក សេន គឹម បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកវរសេនីយ៍ទោ ថនស៊ី សក្តា មេបញ្ជាការកងវរសេនាតូចលេខ១ ព្រមទាំងសហការី ដែលបានមកសាកសួរសុខទុក្ខ នឹងនាំយកនូវថវិកាជំនួយឧបត្ថម្ភរបស់ថ្នាក់ដឹកនាំ និងយុទ្ធមិត្តរួមការងារ ព្រមទាំងស្បៀងអាហារគ្រឿងឧបភោគបរិភោគ មួយចំនួនមកជួយឧបត្ថម្ភដល់រូបគាត់ ដែលកំពុងមានជំងឺនៅពេលនេះ និងបានគោរពថ្លែងអំណរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំទាំងអស់ ដែលតែងតែមានគុណធម៌ជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក និងសូមគោរពជូនពរសម្តេច ធិបតី លោកជំទាវ និងឯកឧត្តមមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងសហការី ទាំងអស់សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។
នៅក្នុងឱកាសនេះថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងអង្គភាពកងវរសេនសតូវលេខ១ បាននាំយកនូវស្បៀងអាហារគ្រឿងឧបភោគបរិភោគអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី និងថវិការបស់ថ្នាក់ដឹកនាំ និងយុទ្ធមិត្តរួមការងារឧបត្ថម្ភជូនក្រុមគ្រួសារគាត់រួមមានអង្ករចំនួន១០០គីឡូក្រាម មីចំនួន៤កេស ទឹកត្រីទឹកស៊ីអុីវចំនួន២យួរ ត្រីខកំប៉ុងចំនួន៤យួរ និងថវិកាមួយចំនួនផងដែរ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។