សមាជិកព្រឹទ្ធសភាចុះសួរសុខទុក្ខលោក ឃួន មាជ អាយុ៧៣ឆ្នាំជាមន្ត្រីសាលាខេត្តចូលនិវត្តន៍
(កំពង់ធំ)៖លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភានិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានចុះសួរសុខទុក្ខលោក ឃួន មាជ អាយុ៧៣ឆ្នាំជាមន្ត្រីសាលាខេត្តចូលនិវត្តន៍មានជំងឺប្រចាំកាយកំពង់សម្រាកព្យាបាលជម្ងឺនៅកេហដ្ឋាន ស្ថិតនៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែនខេត្តកំពង់ធំ ថ្ងៃទី ៦ ខែ មករា ឆ្នាំ២០២៥
ឱកាសនោះដែរលោកជំទាវបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងបានជូនពរដល់លោក ឃួន មាជ និងក្រុមគ្រួសារ នឹង សូមឱ្យឆាប់មានសុខភាពល្អ ថែរក្សាសុខភាពនិងមានអាយុយឺនយូរគង្សជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់កូនចៅ។
នៅជំទាវបន្ថែមថាសូមឲ្យលោកប្រសិនបើមានបញ្ញាសុខភាពសូមប្រញាប់ទៅពិគ្រោះជាមួយនឹងគ្រូពេទ្យដែលនៅជិតដើម្បីព្យាបាលជំងឺឲ្យបានដល់ពេលវេលា។
លោក ឃួន មាជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវ ឃួន ឃុនឌី និងក្រុមការងារទាំងអស់បើទោះមានការងារមមាញឹកយ៉ាងណាក៍ដោយ ក៍បានចំណាយពេលវេលាដ៏មានតម្លៃមកសួរសុខទុក្ខរូបលោកនៅកេហដ្ឋាននិង សូមឲ្យមានសេចក្តីសុខគ្រប់ពេលវេលា ។