សាខាសមាគមនារីខេត្តកំពង់ធំបានចុះចូលសុខទុក្ខឯកឧត្តម អ៊ុន នឹង អតីតតំណាងរាស្ត្រមណ្ឌលកំពង់ធំ
(កំពង់ធំ)៖សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ធំដឹកនាំដោយ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាអនុប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ បានចុះសួរសុខទុក្ខ ឯកឧត្តម អ៊ុន នឹង អតីតតំណាងរាស្ត្រមណ្ឌលកំពង់ធំដែលមានជំងឺប្រចាំកាយ នៅភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ថ្ងៃទី៤ ខែ មករា ឆ្នាំ២០២៥។
ក្នុងឱកាសនោះដែរលោកជំទាវបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងបានជូនពរដលកឧត្តម អ៊ុន នឹង សូមឱ្យឆាប់មានសុខភាពល្អ ថែរក្សាសុខភាពនិងមានអាយុយឺនយូរគង្សជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់កូនចៅ។
ដោយសេចក្តីរំភើបយ៉ាងក្រៃលែងចំពោះទឹកចិត្តរបស់ថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុមគ្រួសារឯកឧត្តម អ៊ុន នឹង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ធំក្រុមការងារទាំងអស់បើទោះមានការងារមមាញឹកយ៉ាងណាក៍ដោយ ក៍បានចំណាយពេលវេលាដ៏មានតម្លៃមកសួរសុខទុក្ខរូបលោកនៅកេហដ្ឋាននិង សូមឲ្យមានសេចក្តីសុខគ្រប់ពេលវេលា ។
គួរបញ្ជាក់ថាឯកឧត្តម អ៊ុន នឹង ជាអតីតតំណាងរាស្ត្រមណ្ឌលកំពង់ធំ៤អាណត្តិចាប់ពីអាណត្តិទី១ រហូតដល់អាណត្តិទី ៤គឺ ១៩៩៣-២០១៣ បច្ចុប្បន្នឯកឧត្តមមានអាយុ ៨៤ ឆ្នាំ និងពិការភាពដោយសារជំងឺលើសឈាម។