Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សមាជិកព្រឹទ្ធសភាណែនាំប្រជាពលរដ្ឋរស់នៅត្រូវមានអនាម័យ បរិស្ថានជុំវិញផ្ទះល្អ

សមាជិកព្រឹទ្ធសភាណែនាំប្រជាពលរដ្ឋរស់នៅត្រូវមានអនាម័យ បរិស្ថានជុំវិញផ្ទះល្អ

(កំពង់ធំ)៖លោកជំទាវ ឃួន ឃុនឌី សមាជិកាព្រឹទ្ធសភានិងជាអនុប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំណែនាំប្រជាពលរដ្ឋរស់នៅត្រូវមានអនាម័យ បរិស្ថានជុំវិញផ្ទះល្អ ។

លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញសំណេះសំណាលនិងនាំយកធុងចម្រោះទឹកស្អាត ក្រមា ចែកជូនប្រជាពលរដ្ឋចំនួន២៥០គ្រួសារ នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នារសៀលថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ២០២៥។

លោកជំទាវពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនដល់លោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាទីស្រឡាញ់ ពិសេសក្រោមការរដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានដាក់ចេញនូវយុទ្ធសាស្ត្រកម្មវិធីគោលនយោបាយនានាដើម្បីធានាលើកស្ទួយជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជាសំដៅសម្រេចបាននូវចក្ខុវិស័យ និងមានគោលបំណងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន (ចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍) ជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ការរក្សាអនាម័យនៅតាមជនបទ និងបង្ហាញពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា បង្កើនទំនាក់ទំនងអោយកាន់តែមានភាព ជិតស្និទរវាងក្រុមសមាជិកព្រឹទ្ធសភា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ជាមួយប្រជាពលរដ្ឋឲ្យមានភាពជិតស្និទ្ធនិងដឹងពីការលំបាករបស់ស្ត្រីនិងប្រជាពលរដ្ឋ។ការចែកជូននាឱកាសនេះបានមកពីកិច្ចសហការរវាងក្រុមសមាជិកាព្រឹទ្ធសភា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍និងក្រុមហ៊ុន SIPCO ដើម្បីលើកកម្ពស់សង្គម ។

លោកជំទាវបន្តថាបងប្អូនប្រជាពលរដ្ឋទំាងអស់បានដឹងហើយថាប្រទេសយើងបានទទួលរងនូវសង្គ្រាមក្នុងរបបខ្មែរក្រហម រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គឺបានបំផ្លិចបំផ្លាញគ្មានសល់អ្វីទេតែដោយមានកិច្ចខិតខំប្រឹងប្រែងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបានប្រែក្លាយប្រទេសជាតិពីបាតដៃទទេរហូតដល់មានការជឿនលឿននិងរីកចម្រើនយ៉ាង ឆាប់រហ័សលើគ្រប់វិស័យ។ ពេលនេះបងប្អូនត្រូវប្រកបមុខរបរជាធម្មតាកុំកាប់បំពង់រងចាំទឹកភ្លៀងហើយប្រទេសយើងសព្វថ្ងៃនៅតែរក្សាបាននូវសុខសុវត្ថិភាពជូនបងប្អូន ដូច្នេះសូមបងប្អូនត្រូវទទួលយកការអភិវឌ្ឍជាក់ស្តែងជាជាងទទួលយកការស្រមើស្រម៉ៃអ្នកថាវាងាយស្រួលទេតែអ្នកធ្វើជាក់ស្តែងទើបពិបាក។ដូច្នេះវប្បធម៌លាបពណ៌ និងគោលនយោបាយបោកប្រាស់ របស់គណបក្សមួយចំនួន មិនមែនជានយោបាយល្អនោះទេ ៕

លោកជំទាវ ឃួន ឃុនឌី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់សូមឲ្យណែនាំអប់រំកូនចៅ និងលើកទឹកចិត្តឲ្យកូនចៅរៀនសូត្រយ៉ាងហោចណាស់កម្រិតទុតិយភូមិ (បាក់ឌុប) ចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងចូលរួមថែរក្សាសុខសន្តិភាពទាំងអស់គ្នាដើម្បីប្រទេសកម្ពុជាមានការអភិវឌ្ឍន៍។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains