Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម​ អ៊ុង​ វុទ្ធី អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២៦ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលាក្រោមប្រធានបទ ”មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល” 

ឯកឧត្តម​ អ៊ុង​ វុទ្ធី អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២៦ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលាក្រោមប្រធានបទ ”មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល” 

(កំពង់ធំ)៖ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុង​ វុទ្ធី​ អភិបាលរងខេត្តកំពង់ធំ​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នួន​ ផារ័ត្ន​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ​ បានអញ្ជើញ ចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២៦ទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ១ តុលាក្រោមប្រធានបទ ”មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល” កម្មវិធីនេះក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធផងដែរ ។

ឯកឧត្តម​ អ៊ុង​ វុទ្ធី​ មានប្រសាសន៍ថាតាំងនាមខ្ញុំតំណាងឯកឧត្តម​ នួន​ ផារ័ត្ន​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ​ ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនា រីករាយ ដឹងគុណមនុស្សចាស់ និងលើកកម្ពស់មនសិការរបស់បងប្អូនជនរួមជាតិយើងទាំងអស់ ឱ្យចូលរួម កាន់តែសកម្ម ដើម្បីកូនចៅជំនាន់ក្រោយៗទៀត បានមើលឃើញពីតម្លៃឥតគណនារបស់មនុស្សចាស់ និងបទពិសោធន៍នៃសង្គមនីមួយៗ ហើយបង្ហាញឱ្យឃើញថា ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ នៃប្រជាជាតិមួយអាចប្រព្រឹទ្ធទៅបានប្រកបដោយចីរភាព និងសមធម៌ ទាមទា ឱ្យមានការអភិវឌ្ឍផ្នែក អប់រំ សីលធម៌ គុណធម៌ និងវប្បធម៌អហិង្សា ។

ឯកឧត្តម​ បន្តថា​ មនុស្សចាស់មានតួនាទីសំខាន់ណាស់ក្នុងការកសាង គ្រួសារ សហគមន៍ អប់រំមនុស្សជំនាន់ក្រោយ អំពីទំនៀមទម្លាប់ ប្រពៃណីជាតិ សាសនាការអភិវឌ្ឍ ភូមិ ឃុំ ក៏ដូចជាចូលរួមកសាងផ្លូវ ថ្នល់ មន្ទីរពេទ្យ សាលារៀន វត្តអារាម ការដាំដើមឈើ ការជីកស្រះ អណ្តូងទឹក ប្រឡាយ កសាងសាលាឆទានកុដិ សាលាឆាន់ វិហារសាលាបុណ្យ សាលាដំណាក់ និងកសាង សមាគមនានា ។ល។ រីឯចំពោះមនុស្សចាស់ជាអតីតមន្ត្រីរាជាការ និងជាអតីតយុទ្ធជន គឺសុទ្ធសឹង មានបទពិសោធន៍ច្រើនក្នុងការងារជំនាញនានា ដែលគាត់ធ្លាប់បានអនុវត្តន៍ និងបានចូលរួមចំណែក ក្នុងការកសាងប្រទេសជាតិ ។ ថ្វីត្បិតតែគាត់បានសម្រាក់ពីការងាររដ្ឋហើយក្តី គ្រួសារ និងសហគមន៍ នៅតែត្រូវការគាត់ជាចាំបាច់ដូចជា ទូន្មានប្រៀនប្រដៅកូន ចៅ បានបង្រៀនក្មេងតាមសាលាសាធារណៈ បង្រៀនមុខវិជ្ជាជីវៈផ្សេងៗ ធ្វើជាគ្រូបង្រៀនក្រៅម៉ោង ពិនិត្យ និងព្យាបាល អ្នកជម្ងឺតាមសហគមន៍ និងភាគច្រើនផ្អែកតាមជំនាញចំណេះដឹងបង្កើតមុខរបរ សំដៅបង្កើនរកប្រាក់ចំណូល សម្រាប់កែប្រែ ជីវភាពគ្រួសារបានយ៉ាងល្អប្រសើរ ។

គួរបញ្ជាក់ផងដែរថា​ កម្មវិធីនេះមានការចូលរួម​ពីអតីតមន្រ្តីរាជការសុីវិលចូលនិវត្តន៍ចំនួន២៥០នាក់​ ក្រុមជួយខ្លួនឯង១០នាក់​ សមាគមមនុស្សចាស់ចំនួន៤០​ នាក់។
អត្ថបទ​ និងរូបភាពដោយ​ ​យីម​ ប៊ុន​ ហ័រ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun