Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ ដឹកនាំ​កិច្ច​បប្រជុំពង្រឹង​តួនាទី​ភារកិច្ច​របស់​កងយោធពលខេមរភូមិន្ទ​ និង​ចាត់​វិធានការ​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​ នៅ​តំបន់​បឹង​ទន្លេសាប​ ខេត្តកំពង់ធំ​

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ ដឹកនាំ​កិច្ច​បប្រជុំពង្រឹង​តួនាទី​ភារកិច្ច​របស់​កងយោធពលខេមរភូមិន្ទ​ និង​ចាត់​វិធានការ​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​ នៅ​តំបន់​បឹង​ទន្លេសាប​ ខេត្តកំពង់ធំ​

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលកិច្ចប្រជុំនេះប្រព្រឹត្តនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

   ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តឲ្យបានយ៉ាងម៉ឺងម៉ាត់តាមសេចក្តីណែនាំលេខ០០៣ /២០២០ របស់ក្រសួងការពារជាតិ ស្តីពីវិធានការពង្រឹងអនុវត្តតាមលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងលំហាត់របៀប នៃកងយោធពលខេមរភូមិន្ទ ដែលយោធិនគ្រប់រូបត្រូវតែគោរពនិងប្រតិបត្តិឲ្យបានម៉ឺងម៉ាត់ ដើម្បីលើកកិត្យានុភាព​ និង​កិត្តិយសរបស់កងយោធពលខេមរភូមិន្ទក្នុងសម័យ​ឌីជីថល​ ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​  ។ 

    នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានថ្លែងអំណរគុណ​ចំពោះ​កងកម្លាំង​ចម្រុះ​ ដែល​មាន​កងយោធពលខេមរភូមិន្ទ​យើង​ជាស្នូល​ ក្នុង​សកម្មភាពការពារទប់ស្កាត់​និង​បង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាប ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ស្ទោង​ និងស្រុក​កំពង់ស្វាយ​ នាពេលកន្លងទៅ​  ។ ជាមួយនោះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន បានស្នើសុំដល់កងកម្លាំងទាំងអស់ ដែលមានភារកិច្ចផ្លាស់ប្ដូរទៅបំពេញភារកិច្ចបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប ត្រូវធ្វើសកម្មភាពជាប្រចាំឲ្យដូចភ្លៀងរលឹម មិនអនុញ្ញាតឱ្យបទល្មើសនេសាទកើតឡើងជាថ្មីទៀតបានឡើយ។ ដោយត្រូវសហការជាមួយជំនាញជលផលនិងកងកម្លាំងចម្រុះ ដែលបំពេញភារកិច្ចនៅតំបន់ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងតំបន់ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ឲ្យ​បបានល្អប្រសើរ​ និង​ទទួល​បាន​ជោគជ័យ​បន្ថែម​ទៀត​ ។
  
កងកម្លាំង​ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ បាន​ប្តេជ្ញា​ចិត្ត​ដាច់​ខាត​ អនុវត្តន៍​ឲ្យ​បាន​មុឺងម៉ាត់បំផុត​តាម​បទបញ្ជា​របស់​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ ឲ្យ​ទទួល​បាន​ជោគជ័យ​ ដេីម្បី​ផលប្រយោជន៍​របស់​ប្រជាជន​ និង​សង្គម​ជាតិ​យើង​ទាំង​មូល​ ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប៊។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains