Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រថយន្ត០២គ្រឿងបុកគ្នាពេញទំហឹង  បង្កមានមនុស្សស្លាប់នៅនឹងកន្លែង១នាក់ និងរបួសជាច្រើននាក់ នៅស្រុកសន្ទុក

រថយន្ត០២គ្រឿងបុកគ្នាពេញទំហឹង  បង្កមានមនុស្សស្លាប់នៅនឹងកន្លែង១នាក់ និងរបួសជាច្រើននាក់ នៅស្រុកសន្ទុក

(ខេត្តកំពង់ធំ)៖ យ៉ាងហោចណាស់មានមនុស្សស្លាប់ និងរបួសធ្ងន់ស្រាលជាច្រើននាក់ ក្នុងករណីគ្រោះថា្នក់ចរាចរណ៍រវាងរថយន្ត២គ្រឿងបុកគ្នាពេញទំហឹង។ ហេតុការនេះកើតឡើងនៅម៉ោងប្រមាណ២២និង៤០នាទីយប់ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ ១៣១-១៣២ ស្ថិតក្នុងភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ប្រភពពីសមត្ថកិច្ចលោកវរៈសេនីយ៍ឯក ម៉ៅ ចាន់ធី អធិការស្រុកសន្ទុកបានឱ្យដឹងថា ករណីនេះកើតឡើងរវាងរថយន្តម៉ាក Hyundai ពណ៌ស ផ្លាកលេខភ្នំពេញ 3D-6307 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បានរត់គេចខ្លួន) ចេញពីទិសត្បូងទៅជើង មកដល់ចំណុចទីតាំងខាងលើប៉ះជាមួយរថយន្តម៉ាក Kia Granbird ពណ៌ក្រហម ផ្លាកលេខភ្នំពេញ 3E-4341 បើកបរដោយឈ្មោះ ស៊ុំ លាភ ភេទប្រុស អាយុ៣៣ឆ្នាំ មកពីភូមិតាតុក១ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដំណើរចេញពីទិសជើងទៅត្បូង។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឱ្យតៃកុងឡាន Kia Granbird ពណ៌ក្រហម ឈ្មោះ ស៊ុំ លាភ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ និងអ្នករួមដំណើរជាច្រើនទៀត រងរបួសធ្ងន់ ស្រាល ក្នុងនោះ ឈ្មោះ ហួន ប៉ិប (ស្រី)  របួសធ្ងន់ និង សាក់ សារិន ជាប្ដីរងរបួសស្រាល ឈ្មោះ ឃួន ប៉ែត ភេទប្រុស អាយុ៥០ឆ្នាំ និងប្រពន្ធ សូង ខៃ អាយុ៤៦ របួសស្រាល ឈ្មោះ ពត ខៃ ភេទប្រុស អាយុ៣៦ឆ្នាំ របួសស្រាល ឈ្មោះ ជួប សារ៉ែន ភេទស្រី អាយុ២៥ឆ្នាំ របួសស្រាល ឈ្មោះឈិត ស្រឡះ ភេទស្រី អាយុ៤៥ឆ្នាំ របួសស្រាល និងឈ្មោះ ស ថាច ភេទស្រី អាយុ៦០ឆ្នាំ របួសស្រាល។

បច្ចុប្បន្ន សពប្រគល់ឱ្យសាច់ញាតិមកទទួលយកធ្វើបុណ្យតាមប្រពៃណី ដោយឡែកជនរងរបួសធ្ងន់ ស្រាល ទាំងអស់ បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកបារាយណ៍ ស្រុកសន្ទុក ដើម្បីធ្វើការព្យាបាល ។ ចំណែកឯកសារនិងវត្ថុតាងទាំងពីរ បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីចាត់ចែងតាមនីតិវិធី។ អត្ថបទអធិការស្រុកសន្ទុក-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains