Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាល ជាមួយនិយោជក និងបងប្អូនកម្មករនិយោជិត នៅក្រុមហ៊ុនចំការកៅស៊ូវៀតណាម ក្នុងស្រុកសន្ទុក

អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាល ជាមួយនិយោជក និងបងប្អូនកម្មករនិយោជិត នៅក្រុមហ៊ុនចំការកៅស៊ូវៀតណាម ក្នុងស្រុកសន្ទុក

(កំពង់ធំ)÷ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាល ជាមួយនិយោជក និងបងប្អូនកម្មករនិយោជិត ក្នុងឱកាសពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៥ក្រោមប្រធានបទ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់” នៅក្រុមហ៊ុនចំការកៅស៊ូវៀតណាម ក្នុងស្រុកសន្ទុក នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម នួន ផារ័ត្ន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ជូនដល់អង្គពិធីប្រកបដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាង ជាពិសេស បងប្អូនដែលជាកម្មករនិយោជិតបម្រើការងារនៅក្រុមហ៊ុនចម្ការកៅស៊ូយើងនេះ ព្រមទាំងសូមជូនពរដល់បងប្អូនដែលជាកម្មករនិយោជិត ឱ្យបានសេចក្តីសុខគ្រប់ក្រុមគ្រួសារកុំបីឃ្លៀងឃ្លាតឡើយ ។

លើសពីនេះទៀត ឯកឧត្តម នួន ផារ័ត្ន បានរំលឹកឡើងវិញ អំពីសមិទ្ធិផលជាច្រើនដែលបានកសាង នៅក្នុងប្រទេសកម្ពុជាយើងចាប់តាំងពីក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាល​បាន​កសាង ប្រទេសពីបាត​ដៃ​ទទេ​ ដោយខិតខំស្តារ កសាងឡើងវិញនូវ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា ផ្លូ​វ​ថ្នល់ ស្ពានខ្វាត់ខ្វែង សំណង់អគារខ្ពស់ៗ ទំនប់ ប្រឡាយ សា​លា​​រៀន មន្ទីរពេទ្យ វត្តអារាម ។ល។ រហូតទទួលបាននូវការអភិវឌ្ឍគ្រ​ប់វិស័យ ដូចដែលយើងទាំង​អស់​គ្នាបានឃើញសព្វថ្ងៃនេះ ។

ឯកឧត្តមបន្ថែមទៀតថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញឱ្យឃើញកាន់តែច្បាស់នូវការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិ សេរីភាព អត្ថប្រយោជន៍បេឡាជាតិរបបសន្តិសុខសង្គម អត្ថប្រយោជន៍នានារបស់បងប្អូនកម្មកចាប់និយោជិត និងពង្រឹងយន្តការដោះស្រាយវិវាទការងារ ដែលអាចកើតមានឡើងជាសត្យានុម័ត សំដៅធ្វើឱ្យមានភាពកាន់តែល្អប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការងារ។​ រាជរដ្ឋាភិបាលមិនត្រឹមតែមានមហិច្ឆតាទាក់ទាញវិនិយោគិនមកអភិវឌ្ឍ បង្កើតសហគ្រាស និងការងារជូនបងប្អូនប្រជាពលរដ្ឋនោះទេ រាជរដ្ឋាភិបាលក៏មានគោលបំណងបង្កើតនិងពង្រីកឱ្យមានភាពសុខសាន្តនៅគ្រប់ទីតាំងសហគ្រាសដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិតផងដែរ។ អត្ថបទរដ្ឋបាលខេត្តកំពង់ធំ

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains