Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម នួន ផារ័ត្ន ក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីជំនាញទាំងអស់ ខិតខំបន្តអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ទប់ស្កាត់ និងបង្ក្រាបឲ្យបានដាច់ខាត នូវបទល្មើសធនធានធម្មជាតិ

ឯកឧត្តម នួន ផារ័ត្ន ក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីជំនាញទាំងអស់ ខិតខំបន្តអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ទប់ស្កាត់ និងបង្ក្រាបឲ្យបានដាច់ខាត នូវបទល្មើសធនធានធម្មជាតិ

(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីជំនាញទាំងអស់ ខិតខំបន្តការពារទប់ស្កាត់ និងបង្ក្រាបឲ្យបានដាច់ខាត នូវបទល្មើសធនធានធម្មជាតិ មិនឲ្យមានការកើតឡើងបន្តទៀតទេ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ។

ប្រសាសន៍នេះលើកឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ឯកឧត្តម នួន ផារ័ត្ន បានជំរុញដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ សូមយកចិត្តទុកដាក់ក្នុងចុះសួរសុខទុក្ខកងកម្លាំងដែលប្រចាំការនៅទីបញ្ជាការស្រាលនៅតាមគោលដៅនីមួយៗ ដែលបានកំពុងបន្តធ្វើសកម្មភាពការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ការលួចកាប់ទន្ទ្រានដីព្រៃ និងដឹកជញ្ជូនផល អនុផលព្រៃឈើខុសច្បាប់ មិនឲ្យកើតឡើងជាថ្មីបន្តទៀតនោះទេ ជាពិសេសត្រូវការពារឲ្យបានដាច់ខាតផ្ទៃដីដែលបានរកឃើញ និងដកហូតបានពីក្រុមជនល្មើសលួចកាប់ទន្ទ្រានកន្លងទៅ ដើម្បីត្រៀមរៀបចំដាំស្តារព្រៃឈើឡើងវិញនៅរដូវវស្សាខាងមុខនេះ ព្រមទាំងស្រាវជ្រាវរកមុខសញ្ញាជនល្មើស កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមផ្លូវច្បាប់។

ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណគុណដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ដែលបានខិតខំថែរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់បានល្អប្រសើរក្នុងមូលដ្ឋាន និងសូមបន្តយកចិត្តទុកដាក់បន្ថែមទៀតលើកិច្ចការងារនេះ ជាពិសេសការអនុវត្តនូវគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព បង្ក្រាបឲ្យបានបញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធិភាព។

ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់បន្ថែមទៀតថា នៅដើមរដូវវស្សនេះ អាជ្ញាធរខេត្តកំពង់ធំ សហការជាមួយភាគីពាក់ព័ន្ធ និងរៀបចំយុទ្ធនាការដាំដើមឈើនៅតាមដងផ្លូវជាតិលេខ៦ ពីព្រំប្រទល់កំពង់ចាម រហូតដល់ព្រំប្រទល់ខេត្តសៀមរាប និងតាមបណ្តាស្រុកផ្សេងទៀត ដើម្បីជាម្លប់សម្រាប់អ្នកធ្វើដំណើរ លើកកម្ពស់សោភ័ណភាពផ្លូវ ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ ជាដើម។ លើសពីនេះទៀត ឯកឧត្តម នួន ផារ័ត្ន បានជម្រុញដល់រដ្ឋបាលក្រុងស្រុក ចលនាបំផុសស្មារតីប្រជាពលរដ្ឋ មន្ដ្រីរាជការ សិស្សានុសិស្ស និងកងកំលាំងប្រដាប់អាវុធយើង ឲ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះ និងការពារព្រៃឈើ ក៏ដូចជាជួយជំរុញផលប្រយោជន៍ ដល់ប្រជាពលរដ្ឋយើងក្នុងជីវភាពរស់នៅ បង្កបង្កើនផលកសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមផងដែរ។ អត្ថបទ រដ្ឋបាលខេត្តកំពង់ធំ-

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains