Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក ផាង វី អំពាវនាវដល់កសិករត្រូវនាំគ្នាស្តុកទឹកឱ្យបានគ្រប់ចំនួន ដើម្បីធានាផ្គត់ផ្គង់ទឹកសម្រាប់ធ្វើស្រែប្រាំងរបស់ខ្លួន

លោក ផាង វី អំពាវនាវដល់កសិករត្រូវនាំគ្នាស្តុកទឹកឱ្យបានគ្រប់ចំនួន ដើម្បីធានាផ្គត់ផ្គង់ទឹកសម្រាប់ធ្វើស្រែប្រាំងរបស់ខ្លួន 

(កំពង់ធំ)÷ លោក ផាង វី អំពាវនាវដល់កសិករត្រូវនាំគ្នាស្តុកទឹកឱ្យបានគ្រប់ចំនួនដើម្បីធានាផ្គត់ផ្គង់ទឹកសម្រាប់ធ្វើស្រែប្រាំងរបស់ខ្លួន លោកប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹកនិងឧតុនិយម បានអំពាវនាវដូច្នេះនៅក្នុងឱកាសដែលលោក និងសហការីព្រមទាំងអាជ្ញាធរពាក់ព័ន្ធព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានបានរួបរួមសហការគ្នាជួសជុលទ្វារទឹក អាងទឹក ៣០កញ្ញា កាលពីរសៀលថ្ងៃទី ២១ ខែតុលាឆ្នាំ ២០២៥។

លោកបានសង្កត់ធ្ងន់ថា អាទឹក៣០កញ្ញា ពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការស្តុកទឹកក៏ដូចជាផ្គត់ផ្គង់ដល់ប្រជាកសិករនៅក្នុងមូលដ្ឋានសម្រាប់ប្រើប្រាស់ក៏ដូចជាស្រោចស្រពស្រូវប្រាំង ជាច្រើនម៉ឺនហិកតា  តែទោះជាយ៉ាងណាបរិមាណទឹកដ៏ច្រើនលានម៉ែត្រគីបនេះពុំអាចគ្រប់គ្រាន់ឬក៏ប្រើប្រាស់ផ្គត់ផ្គង់តាមតម្រូវការស្រែស្រូវជាច្រើនម៉ឺនហិកតារបស់កសិករនោះទេ ហើយកសិករខ្លួនឯងក៏ត្រូវមានអាងឬប្រព័ន្ធគ្រប់គ្រងស្តុកទឹកទុកឱ្យបានត្រឹមត្រូវ និងគ្រប់ចំនួន ដើម្បីធានានូវការស្រោចស្រពស្រែស្រូវរបស់ខ្លួនឱ្យបានគ្រប់ចំនួនតាមផែនការ ជាពិសេសនៅក្នុងបរិបទដែលបម្រែបម្រួលអាកាសធាតុសកលកំពុងតែយារយីរភពផែនដី។

លោកបន្ថែមថា ស្ថានភាពទឹកភ្លៀងរដូវវស្សាឆ្នាំនេះស្ទើរតែអស់100% ទៅហើយ ហេតុនេះកសិករត្រូវ ត្រៀមលក្ខណ:ឱ្យបានគ្រប់គ្រាន់ធ្វើយ៉ាងណា សម្រុកធ្វើស្រែប្រាំងឬស្រូវប្រដេញទឹកឱ្យបានទាន់ពេលវេលាជាពិសេសមានអាងស្តុកទឹក និងផ្គត់ផ្គង់បានគ្រប់គ្រាន់តាមលក្ខណៈបច្ចេកទេស ។

ជាមួយគ្នានេះលោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ អាជ្ញាធរស្រុកស្ទោង ក៏ដូចជាពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលបានរួបរួមសហការគ្នាក្នុងការជួសជុលទ្វារទឹកនេះយ៉ាងសស្រាក់សស្រាំ ដើម្បីធានានូវការបិទបើកប្រកបដោយសុវត្ថិភាព និងទាន់សភាពការណ៍។

សូមបញ្ជាក់ផងដែរថា អាងទឹក ៣០កញ្ញា គ្របដណ្ដប់លើបីស្រុក គឺស្រុកប្រាសាទបល្ល័ង្ក ស្រុកស្ទោង និងស្រុកកំពង់ស្វាយ ដែលក្នុងនោះដែមានចំនួន១៦ឃុំ និងមានស្រែស្រូវកសិករប្រមាណជាង៣២ម៉ឺនហិកតា ហើយអាចស្តុកទឹកបានប្រមាណ ៣៥លាន ម៉ែតគីប។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV