Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្ទីរព័ត៌មានខេត្តកំពង់ធំ ត្រៀមរៀបចំយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដំណាក់កាលទី២ ក្រោមប្រធានបទ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅវិទ្យាល័យរស្មីសោភ័ណ្ឌ

មន្ទីរព័ត៌មានខេត្តកំពង់ធំ ត្រៀមរៀបចំយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដំណាក់កាលទី២ ក្រោមប្រធានបទ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅវិទ្យាល័យរស្មីសោភ័ណ្ឌ

ខេត្តកំពង់ធំ៖  ក្រុមការងារ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦បានអញ្ជើញជួប ពិភាក្សាការងារជាមួយលោកនាយក និងលោកនាយករង នៃវិទ្យាល័យរស្មីសោភ័ណ ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីសហការត្រៀមរៀបចំ យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដំណាក់កាលទី២  ក្រោមប្រធានបទ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ក្នុងឱកាសនោះ លោកស្រី ង៉ែត ណារីន បានលើកឡើងថា យុទ្ធនាការដ៏មានសារៈសំខាន់នេះ គ្រោងនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ នៅបរិវេណវិទ្យាល័យរស្មីសោភ័ណ្ឌ ដោយមានវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងព័ត៌មាន អភិបាលរងនៃគណៈអភិបាលខេត្ត មន្ត្រីរាជការមន្ទីរព័ត៌មានខេត្តកំពង់ធំ ព្រមទាំងតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជាច្រើនរូប ចូលរួមផងដែរ។

កិច្ចពិភាក្សានេះ បានផ្តោតសំខាន់លើការរៀបចំផែនការលម្អិត និងការត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីធានាឱ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ ទន្ទឹមទាំងនេះ កិច្ចពិភាក្សាបានលើកឡើងអំពីការគ្រប់គ្រងសិស្សចូលរួម ការរៀបចំទីតាំង ការរៀបចំសម្ភារៈឧបករណ៍ បំពងសំឡេង និងសណ្ដាប់ធ្នាប់ ព្រមទាំងវិធានការទប់ស្កាត់បញ្ហាប្រឈមនានាដែលអាចកើតមាន។

ជាពិសេស កម្មវិធីនឹងរៀបចំសកម្មភាពផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដោយមានការបិទស្ទីកឃ័រ (Sticker) អប់រំ ការលើកប៉ាដា និងផ្ទាំងផ្សព្វផ្សាយ ដែលមានខ្លឹមសារអំពាវនាវឱ្យយុវជន និងសាធារណជនរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ ខ្លឹមសារលើស្ទីកឃ័រ និងផ្ទាំងផ្សព្វផ្សាយ គ្រោងនឹងបង្ហាញសារសំខាន់ៗ ដូចជា៖

«គិតមុន ចុច Share»
«ផ្ទៀងផ្ទាត់ប្រភព មុននឹងជឿ»
«យុវជនឆ្លាតវៃ ត្រូវចេះសួរ ពិនិត្យ និងផ្ទៀងផ្ទាត់»
«និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ»
ក្រុមការងាររៀបចំ ក៏បានត្រៀមលក្ខណៈរៀបចំសណ្ដាប់ធ្នាប់ សិស្សានុសិស្សដែលត្រូវចូលរួម យ៉ាងច្រើនកុះករ ក្នុងយុទ្ធនាការនេះ ដោយរំពឹងថា ការចូលរួមយ៉ាងសកម្មរបស់យុវជន នឹងក្លាយជាកម្លាំងដ៏សំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងការពង្រឹងសមត្ថភាពគិតវិភាគនៅក្នុងយុគសម័យឌីជីថល។

បន្ថែមពីលើកម្មវិធីពិធីការ ក្រុមការងារមន្ទីរព័ត៌មានខេត្តកំពង់ធំ ក៏បានរៀបចំសកម្មភាពកម្សាន្ត ប្រកបដោយអត្ថន័យជាមួយសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ដោយមានការរាំកម្សាន្តទៅតាមចង្វាក់ប្រពៃណី បទចម្រៀងអប់រំ ដែលមានខ្លឹមសារជំរុញឱ្យយុវជន «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ក្នុងបរិយាកាសសប្បាយរីករាយ និងពោរពេញដោយស្និទ្ធស្នាលនិងសាមគ្គីភាព។

អ្វីដែលកាន់តែទាក់ទាញនោះ គឺកម្មវិធី Challenge សំណួរ-ចម្លើយ ជុំវិញប្រធានបទប្រឆាំងព័ត៌មានក្លែងក្លាយ ដែលបានផ្តល់ឱកាសដល់យុវជនបញ្ចេញចំណេះដឹង និងទស្សនៈរបស់ខ្លួន តាមរយៈការឆ្លើយសំណួរផ្សេងៗទាក់ទងនឹងការផ្ទៀងផ្ទាត់ព័ត៌មាន ការទទួលស្គាល់ព័ត៌មានក្លែងក្លាយ និងតួនាទីរបស់យុវជនក្នុងការទប់ស្កាត់ការចែករំលែកព័ត៌មានមិនពិត។ អ្នកដែលឆ្លើយត្រូវ នឹងទទួលបានវត្ថុអនុស្សាវរីយ៍លើកទឹកចិត្តពីក្រុមការងារ ដែលបានបន្ថែមភាពសប្បាយរីករាយ និងជំរុញការចូលរួមយ៉ាងផុសផុលពីសំណាក់សិស្សានុសិស្ស។

យុទ្ធនាការនេះ មិនត្រឹមតែជាការផ្សព្វផ្សាយអប់រំប៉ុណ្ណោះទេ ប៉ុន្តែជាការបណ្តុះវប្បធម៌ប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវ ដើម្បីឱ្យយុវជនក្លាយជាពលរដ្ឋឌីជីថល ប្រកបដោយការយល់ដឹង ចេះគិត ពិនិត្យ និងផ្ទៀងផ្ទាត់ មុននឹងជឿ និងចែករំលែកព័ត៌មានទៅកាន់អ្នកដទៃ។ អត្ថបទលោក ប៉ាត់ ពណ្ណរាយ

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV