Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ចុះសាកសួរសុខទុក្ខមន្ត្រីនគរបាល ដែលកំពុងសម្រាក ព្យាបាលជំងឺនៅគេហដ្ឋាន

លោកឧត្តមសេនីយ៍ទោ ហេង សុផល ចុះសាកសួរសុខទុក្ខមន្ត្រីនគរបាល ដែលកំពុងសម្រាក ព្យាបាលជំងឺនៅគេហដ្ឋាន

(កំពង់ធំ)៖រសៀលថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ នគរបាលខេត្ត បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខមន្ត្រីនគរបាល ដែលកំពុងសម្រាក ព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងភូមិ បារាយណ៍ ធំ ឃុំ បារាយណ៍ ស្រុក បារាយណ៍ ខេត្តកំពង់ធំ គឺលោកអនុសេនីយ៍ឯក ទឹម ចាន់នី នាយផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ។

ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត  បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្ត ដែលជានិច្ចកាល ថ្នាក់ដឹកនាំ តែងតែគិតគូរ យកចិត្តទុកដាក់ អំពីសុខទុក្ខ សុខុមាលភាព របស់កងកម្លាំងនគរបាលជាតិ ដែលកំពុងសម្រាកព្យាបាលជំងឺ និងបងប្អូនកងកម្លាំងដែលកំពុង អនុវត្ត តួនាទី ភារកិច្ច បេសកកម្ម ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់  ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ។

បន្ថែមប្រសាសន៍ សំណេះសំណាលលោកស្នងការ បានណែនាំ ដល់អ្នកជំងឺ ត្រូវខិតខំថែទាំសុខភាព តាមរយៈ ការធ្វើអនាម័យ បរិភោគស្អាត រស់នៅស្អាត ពិសារឱសថ ទៀងទាត់តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ សម្រាកឱ្យគ្រប់គ្រាន់ ត្រួតពិនិត្យតាមដានសុខភាព ព្យាយាមហាត់ប្រាណ ពង្រឹងកាយសម្បទា ទើបសុខភាពលោកឆាប់ជាសះស្បើយឡើងវិញ ដើម្បីបន្តចូលរួមចំណែក ក្នុងបេសកកម្ម របស់កងកម្លាំងនគរបាលជាតិ ការពារ រក្សាសន្តិសុខ  សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ។

ក្នុងពិធីនោះដែរ លោកស្នងការ បានឧបត្ថម្ភថវិកាចំនួន ២,០០០,០០០ រៀល ដើម្បីចូលរួមដោះស្រាយការចំណាយព្យាបាលសុខភាព និងផ្ដាំផ្ញើ ដល់អ្នកជំងឺ បើមាន បញ្ហាប្រឈម អ្វីមួយ សូមបងប្អូនទំនាក់ទំនង មកអង្គភាព ដើម្បីថ្នាក់ដឹកនាំ ដោះស្រាយជូនបងប្អូនបានទាន់ពេលវេលា ។

លោកវរសេនីយ៍ឯក សួង ថេន អធិការនគរបាលស្រុកតំណាងលោក ទឹម ចាន់នី សូមគោរពថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ នគរបាលខេត្ត ព្រមទាំងប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ ចុះសាកសួរសុខទុក្ខ ថែមទាំងឧបត្ថម្ភ សម្ភារថវិកាមួយចំនួន ដល់អ្នកជំងឺ និងសូមជូនពរជ័យ ជូនចំពោះថ្នាក់ដឹកនាំ សូមជួបប្រទះ តែពុទ្ធពរជ័យទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ សម្រេចបានជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន៕អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV