Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

‎ឯកឧត្តម ទ្រី ដាលុច ស្ពានថ្នល់គឺជាសរសៃឈាមនិងដង្ហើមសេដ្ឋកិច្ចដ៏មានសារៈសំខាន់បំផុតរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត

‎ឯកឧត្តម ទ្រី ដាលុច ស្ពានថ្នល់គឺជាសរសៃឈាមនិងដង្ហើមសេដ្ឋកិច្ចដ៏មានសារៈសំខាន់បំផុតរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត

‎(កំពង់ធំ)៖ ឯកឧត្តម ទ្រី ដាលុច តំណាងដ៏ខ្ពង់ខ្ពស់ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ប្រធានក្រុមការងារយុវជនចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេឆ្លងស្ទឹងស្ទោងមួយខ្សែ ដែលស្ថិតនៅក្នុងភូមិគេន្ទាក ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។ ស្ពាននេះមានបណ្ដោយ១១៣ម៉ែត្រ ទទឹង៦ម៉ែត្រ ដែលអាចទ្រទម្ងន់បាន ២៥តោន គ្រោងចំណាយថវិកាអស់២២០,០០០ដុល្លារសហរដ្ឋអាមេរិក។
‎    
លោក គង់ សំអាត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី តាមរយ: លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព  បានសាងសង់ស្ពានបាឡេឆ្លងស្ទឹងមួយកន្លែង ដើម្បីឱ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំ និងក្រៅឃុំ ពិសេសជួយសម្រួលការធ្វើដំណើរដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស កុមារាកុមារី ទៅសាលារៀន លោកយាយលោកតាទៅកាន់ទីវត្តអារាម។

លើសពីនេះ លោកអភិបាលបានបន្តថាហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានថ្នល់ទាំងអស់គឺជាសរសៃឈាមដ៏មានសារៈសំខាន់បំផុត សម្រាប់បម្រើឱ្យសេដ្ឋកិច្ចក្នុងស្រុកនិងក្រៅស្រុកលើគ្រប់វិស័យ និងក៏ជាបេះដូងនៃចរន្តសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ លើសពីនេះសម្រាប់ដឹកកសិផលទៅកាន់ទីផ្សារបានកាន់តែលឿននិងឆាប់រហ័ស។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារសាស្ត្របាននឹងកំពុងកើតឡើងនៅតាមបណ្ដាឃុំនីមួយៗទូទាំងស្រុកប្រាសាទបល្ល័ង្ក ក្រោមការឧបត្ថម្ភ និងគាំទ្រ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោកអ្នកឧកញ៉ា ‎បណ្ឌិតទ្រី ភាព ជាបន្តបន្ទាប់ប្រមុខរាជរដ្ឋាភិបាលក៏មានគម្រោងជាច្រើនទៀត ដើម្បីសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ ប្រព័ន្ធធារសាស្ត្រ ដាក់អំពូលសូឡាបំភ្លឺនៅតាមដងផ្លូវក្នុងស្រុកប្រាសាទបល្ល័ង្ក ឱ្យកាន់តែច្រើនបន្ថែមទៀតផងដែរ។

‎ឯកឧត្តម  ទ្រី ដាលុច បានគូសបញ្ជាក់ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃដង្ហើមសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ។ ក្នុងនោះដែរ នៅក្នុងបញ្ចកោណទី២ គឺ “ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង” បានផ្តោតលើកិច្ចការអាទិភាពចំនួន៥  ហើយកិច្ចការអាទិភាពទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន  ដែលមានគោលដៅជាយុទ្ធសាស្ត្រ ក្នុងការបន្តកសាង និងពង្រឹងមូលដ្ឋាន និងតំបន់ដាច់ស្រយាល សម្រាប់បង្កើនផលិតភាព, លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែមានភាពល្អប្រសើរ ប្រកបដោយជីវភាពធូរធារ តាមរយៈ ការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។
‎    
លើសពីនេះទៀតឯកឧត្តម ទ្រី ដាលុច បានសំណូមពរដល់អ្នកប្រើប្រាសផ្លូវ ស្ពានទាំងអស់ សូមចូលរួមថែរក្សាផ្លូវថ្នល់ ស្ពាននេះ ឲ្យបានគង់វង្ស យូរអង្វែង ដោយមិនត្រូវដឹកជញ្ជូនទំនិញលើសទម្ងន់លើផ្លូវថ្នល់និង ស្ពាន  ដែលធ្វើឱ្យស្រុតផ្លូវថ្នល់ ឬបែកលូកាត់ទទឹងផ្លូវ ឬបាក់ស្ពាន។

‎ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ទ្រី ដាលុច ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព មកចែកជូនដល់ ស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធ និងលោកយាយជីលោកតាជីជាង ១០០ នាក់ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ ដោយចំណាយថវិកាអស់ប្រមាណ ៣០,០០០,០០០ រៀល។ អត្ថបទ រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក-ពិនិត្យដោយដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV