Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង កោតសរសើរខ្ពស់ដល់ស្មារតីជាតិនិយមរបស់យុវជន និងប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង

អភិបាលស្រុកស្ទោង កោតសរសើរខ្ពស់ដល់ស្មារតីជាតិនិយមរបស់យុវជន និងប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង

(កំពង់ធំ)÷ អភិបាលស្រុកស្ទោង កោតសរសើរខ្ពស់ដល់ស្មារតីជាតិនិយមរបស់យុវជន និងប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង លោក សាយ គឹមឡម បានមានប្រសាសន៍កោតសរសើរដូច្នេះនៅក្នុងឱកាសដែលលោក និងសហការី បានអញ្ជើញ ជួបសំណេះសំណាលសួរសុខទុក្ខ ជនភៀសសឹកនិងពលករធ្វើមាតុភូមិនិវត្តន៍នៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃ
ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។

ទន្ទឹមនឹងនេះលោក បានណែនាំដល់អាជ្ញាធរមូលដ្ឋានភូមិ/ឃុំ ក៏ដូចជាជំនាញពាក់ព័ន្ធ ជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល និងរដ្ឋបាលឃុំ ត្រូវធ្វើការតាមដានយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខសុខមាលភាពជនភៀសសឹកដែលបានធ្វើមាតុភូមិនិវត្តន៍មកដល់មូលដ្ឋានរបស់ខ្លួន ដើម្បីមានលទ្ធភាពសួរសុខទុក្ខឧបត្ថម្ភគាំទ្រទាំងជនភៀសសឹក និងគ្រួសារកងទ័ព​ ហើយត្រូវធ្វើស្ថិតិនិងរាការណ៍បានទៀងទាត់ជាប្រចាំជូនមករដ្ឋបាលស្រុកស្ទោង។

ទន្ទឹមនឹងនេះលោកបានអំពាវនាវបន្ថែមទៀតដល់ សប្បុរសជនជិតឆ្ងាយ ជាពិសេសក្នុងមូលដ្ឋានស្រុកស្ទោងសូមចូលរួមឧបត្ថម្ភគាំទ្រសហការ ឱ្យបានច្រើនលើសលុបជាមួយរដ្ឋបាលស្រុកស្ទោងបន្ថែមទៀត ដើម្បី ចែកជូនឧបត្ថម្ភគាំទ្រដល់ជនភៀសសឹក ពលករដែលបានធ្វើមាតុភូមិនិវត្តន៍និងដល់វីរកងទ័ពជួរមុខ។

លើសពីនេះទៀតលោកបានអំពាវនាវដល់ជនភៀសសឹកនិងពលករដែលបានមកដល់មូលដ្ឋានស្រុកស្ទោង សូមរស់នៅជាមួយការថែទាំសុខភាពឱ្យបានហ្មត់ចត់បំផុតដើម្បីចៀសវាងពីការឆ្លងនៅជំងឺដង្កាត់ផ្សេងៗនិងរស់នៅប្រកបដោយអនាម័យខ្ជាប់ខ្ជួនបំផុត។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជនភៀសសឹក និងពលករនៅតែបន្តធ្វើមាតុភូមិនិវត្តន៍មកកាន់មូលដ្ឋានស្រុកស្ទោង ជាច្រើនរយនាក់ក្នុងមួយថ្ងៃៗ ហើយជនភៀសសឹក និងពលករចំនួន១០គ្រួសារក្នុងឱកាសនេះទទួលបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគមួយចំនួន។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains