Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ខណ្ឌរដ្ឋបាលជលផលកំពង់ធំ សហការជាមួយអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD) បានធ្វើពិធីលែងកូនត្រីចម្រុះ៤ម៉ឺនក្បាល និងត្រីមេពូជធម្មជាតិ១១០ គីឡូក្រាម នៅក្នុងអាងទំនប់ស្ទាក់ទឹក អូរអត ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក

ខណ្ឌរដ្ឋបាលជលផលកំពង់ធំ សហការជាមួយអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD) បានធ្វើពិធីលែងកូនត្រីចម្រុះ៤ម៉ឺនក្បាល និងត្រីមេពូជធម្មជាតិ១១០ គីឡូក្រាម នៅក្នុងអាងទំនប់ស្ទាក់ទឹក អូរអត ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក

(ខេត្តកំពង់ធំ)៖ ខណ្ឌរដ្ឋបាលជលផលខេត្ត នៃមន្ទីរកសិកម្ម រុនក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ សហការជាមួយអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD) បានប្រារព្ធពិធីលែងត្រីដើម្បីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២៥។ ពិធីនេះប្រព្រឹត្តទៅនៅបរិវេណអាងទំនប់ស្ទាក់ទឹកអូរអត ស្ថិតក្នុងភូមិផ្តៀក ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក យ៉ុម ហឿន អភិបាលរងស្រុកប្រាសាទបល្ល័ង្ក លោក ជិន ស៉ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ  និងលោក សោម សុភ័ក្រ្ក នាយកអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD) ដោយមានការចូលរួមពី មន្ត្រីខណ្ឌរដ្ឋបាលជលផល មន្ត្រីរដ្ឋបាលស្រុក ការិយាល័យ អង្គភាពជុំវិញស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ ប្រជាពលរដ្ឋ   លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណជា ៣៥០នាក់។

ឆ្លៀតក្នុងឱកាសនេះលោក ជិន ស៉ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានលើកឡើងថាពិធីលែងកូនត្រីចម្រុះនៅថ្ងៃនេះគឺមាន ត្រីព្រលូន១ម៉ឺនក្បាល  ត្រីឆ្អិន២ម៉ឺនក្បាល ត្រីកាហែ១ម៉ឺនក្បាល  និងកូនត្រីស្រែចម្រុះចំនួន១០០គីឡូក្រាម ត្រូវលែងចូលក្នុងអាងទំនប់ស្ទាក់ទឹកអូរអត សម្រាប់បង្កើនផលត្រីនៅទីនេះអោយសំបូឡើងវិញ ដើម្បីទុកជាប្រយោជន៍ជូនបងប្អូននៅទីនេះប្រើប្រាស់។ រក្សាទុកនូវត្រីមេពូជ សម្រាប់បន្តពូជ និងទាក់ទាញភ្ញៀវទេសចរណ៍។ ជលផលគឺជាអនុវិស័យធំទី២ បន្ទាប់ពីអនុវិស័យដំណាំ ជាម្ហូបអាហារចាំបាច់ដែលយើងមិនអាចខ្វះបាន។  ជាមួយនេះដែរ លោកនាយខណ្ឌជលផលបានអំពាវនាវអោយ ប្រជាពលរដ្ឋ អាជ្ញាធរដែនដីចូលរួមថែរក្សាការពារធនធានជលផល ទប់ស្កាត់បទល្មើសផ្សេងៗដែលច្បាប់ហាមឃាត់ ដូចជា ឆក់ត្រី ស្បៃមុង ដូចពាកថា (ធនធានជលផលជារបស់យើងទាំងអស់គ្នា , យើងចិញ្ចឹមត្រី ត្រីចិញ្ចឹមយើង)។

លោក សោម សុភ័ក្រ្ក នាយក
អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD) បានលើកឡើងថា ដោយសារសំណូមពររបស់ប្រជាពលរដ្ឋ ហើយនិងតំបន់មួយចំនួនដែលរងផលប៉ះពាល់ពីការរាំងស្ងួតខ្វះទឹក និងទប់ទឹកឱ្យបានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ទៅតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ មិនថាកន្លែងណាទេគឺ អាចយកទឹកនេះទៅប្រើប្រាស់បានដូចគ្នា។ ហើយអូរអតនេះជាប្រភពទឹក អាចយកទៅប្រើប្រាស់ គ្រប់កាលៈទេសៈបម្រើបម្រាស់ផ្គត់ផ្គង់ជីវភាពសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ ព្រោះថាអូរអតនេះ ពុំមែនជាកម្មសិទ្ធិអ្នកណាទេ គឺអាចប្រើប្រាស់បានទាំងអស់គ្នា ម៉្យាងវិញទៀត ទីតាំងនេះកំពុងទទួលបាននូវ ការយកចិត្តទុកដាក់ពីអាជ្ញាធរឃុំ/ស្រុក/ខេត្ត ដែលខិតខំស្ថាបនាឱ្យប្រែក្លាយទៅជារមណីយដ្ឋានមួយផងដែរ។

លោក យ៉ុម ហឿន បានមានប្រសាសន៍ថា ពិធីលេងត្រីចម្រុះនេះគឺអនុវត្តតាមលំអានដែលនៅក្នុងទិវាមជ្ឆជាតិ ជាគោលការណ៍អាទិភាពដែលរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ ទិវាមច្ឆជាតិនេះគឺជាទិវាដែលដាស់ស្មារតី ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចងចាំអំពីមច្ឆានេះតែម្ដង។ ត្រីជាម្ហូបអាហារ ជាបញ្ហាសំខាន់សម្រាប់ជាស្បៀងមួយរបស់មនុស្សជាតិមិនថាជាតិណានោះទេគឺត្រូវការត្រីសម្រាប់ធ្វើជាស្បៀង បានន័យថាស្បៀងមិនសំដៅលើស្រូវតែមួយមុខនោះទេ គឺសំដៅលើចំណីអាហារដែលយើងអាចទទួលទានបាន រួមទាំងបន្លែបង្ការផងដែរ ។ ពិសេសនៅក្នុងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺគោលការណ៍ អភិរក្ស និងអភិវឌ្ឍន៍ត្រី។

លោក យ៉ុម ហឿន អភិបាលរងស្រុកប្រាសាទបល្ល័ង្កសូមធ្វើការផ្តាំផ្ញើរ ដើម្បីអភិរក្សធនធានធម្មជាតិ មច្ឆាជាតិ យើងត្រូវហូបត្រី កុំឱ្យផុតពូជ ត្រូវការពារមេត្រី យើងមានតំបន់អភិរក្សត្រីនៅតាមទន្លេ  ស្ទឹង បឹង អូរ សូមកុំប៉ះពាល់វា ទុកសម្រាប់ធ្វើមេពូជ បន្តទៀត និងសូមចូលរួម កុំប្រើប្រាស់ឩបករណ៍ណា ដែលហាមឃាត់ បំផ្លាញត្រីតូចៗ និងរដូវត្រីពងកូន  ជាពិសេសសូមកុំបំផ្លាញព្រៃលិចទឹក ព្រោះវាជាចម្រកនៃត្រីពងកូន ត្រូវគោរពតាមច្បាប់ជលផលដែលបានចែង។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains