Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង ថ្លែងអំណរគុណជាអនេកដល់សប្បុរសជនដែលចូលរួមសហការជាមួយ រដ្ឋបាលស្រុកខណ:ប្រទេសជាតិរងសង្គ្រាមឈ្លានពានរបស់ថៃ

អភិបាលស្រុកស្ទោង ថ្លែងអំណរគុណជាអនេកដល់សប្បុរសជនដែលចូលរួមសហការជាមួយ រដ្ឋបាលស្រុកខណ:ប្រទេសជាតិរងសង្គ្រាមឈ្លានពានរបស់ថៃ

(កំពង់ធំ)÷ អភិបាលស្រុកស្ទោង ថ្លែងអំណរគុណជាអនេកដល់សប្បុរសជនដែលចូលរួមសហការជាមួយរដ្ឋបាលស្រុក ខណ:ប្រទេសជាតិរងសង្គ្រាមឈ្លានពានរបស់ថៃ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានថ្លែងអំណរគុណដូច្នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញ ទទួលស្វាគមន៍ការចូលរួមពីសប្បុរសជនជាតិឆ្ងាយជាមួយរដ្ឋបាលស្រុក ដើម្បីចូលរួមឧបត្ថម្ភគាំទ្រ និងលើកកម្ពស់ជីវភាពពី ជនភៀសសឹកពលករធ្វើមាតុភូមិនិវត្តន៍ចូលមូលដ្ឋាន និងឧបត្ថម្ភគាំទ្រលើកទឹកចិត្តដល់វីរៈកងទ័ពខ្មែរជួរមុខដែលកំពុងប្រយុទ្ធតស៊ូការពារជាតិមាតុភូមិពីការឈ្លានពានរបស់សៀមនៅសាលាស្រុកស្ទោង ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

ទន្ទឹមនឹងនេះលោក សាយ គឹមឡម បានកោតសរសើរខ្ពស់នូវស្មារតីជាតិនិយមរបស់ប្រជាពលរដ្ឋក្នុងស្រុកស្ទោង ជាពិសេសកូនក្មួយសិស្សានុសិស្សដែលបានរួបរួមសហការគ្នាក្នុងការចូលរួមជាមួយរដ្ឋបាលស្រុក និងចំណាយពេលវេលា សម្រាកពីការសិក្សារៀនសូត្រហើយបានចែកជូននូវគ្រឿងឧបភោគបរិភោគ ដោយផ្ទាល់ដល់ជនភៀសសឹកនិងពលករដែលបានធ្វើមាតុភូមិនិវត្តន៍ឆ្លងកាត់ស្រុកស្ទោង ជាកាយវិការ គួរឱ្យគោរពកោតសរសើរនិងមោទនភាពក្រៃលែងបំផុត ។

ទន្ទឹមនឹងនេះលោកបានអំពាវនាវបន្ថែមទៀតដល់ព្រះមន្ត្រីសង្ឃ សប្បុរសជនជិតឆ្ងាយ ជាពិសេសក្នុងមូលដ្ឋានស្រុកស្ទោងសូមចូលរួមឧបត្ថម្ភគាំទ្រសហការ ឱ្យបានច្រើនលើសលប់ជាមួយរដ្ឋបាលស្រុកស្ទោងបន្ថែមទៀត ដើម្បីចែកជូនដល់ជនភៀសសឹកពលករដែលបានធ្វើមាតុភូមិនិវត្តន៍និងដល់វីរកងទ័ពជួរមុខ។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋបាលស្រុកស្ទោងទទួលបាននូវអំណោយសប្បុរសទាំងសម្ភារ ថវិកាគ្រឿងឧបភោគបរិភោគយ៉ាងច្រើនពីសប្បុរសជនជិតឆ្ងាយ បានចែកបន្ត និងត្រៀមសម្រាប់ធ្វើកិច្ចការមនុស្សធម៌បន្តទៀត។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains