មន្ត្រីជំនាញ បន្តចុះអប់រំផ្សព្វផ្សាយស្ដីអំពី(រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ មានភាពធន និងអាកាសធាតុ) ដាក់ថ្នាំអាបេតជូនប្រជាពលរដ្ឋ និងចែកអំណោយដល់កុមារកំព្រា នៅស្រុកប្រាសាទបល័្លង្ក
(ខេត្តកំពង់ធំ)÷ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សហការជាមូយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបល្ល័ង្ក បានចុះអប់រំផ្សព្វផ្សាយស្ដីអំពី “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធននិងអាកាសធាតុ” ដាក់ថ្នាំអាបេតជូនប្រជាពលរដ្ឋ នៅឃុំក្រយា និងចែកអំណោយដល់កុមារកំព្រា នៅភូមិឬស្សីដួច ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ កម្មវិធីនេះមានការអញ្ជើញពីលោកស្រី ឡេង សុឃីម នាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ លោកស្រី ឃួន ឡេ អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបល្ល័ង្ក មន្ត្រីអនុសាខា ផ្សព្វផ្សាយដល់យុវជនកាកបាទក្រហមកម្ពុជា លោកគ្រូអ្នកគ្រូចំនួន៣០នាក់ ស្រី១៤នាក់ សិស្សានុសិស្សចំនួន៧១៦នាក់ ស្រីចំនួន៣៨៨នាក់ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
ឆ្លៀតក្នុងឱកាសនេះផងដែរលោកស្រី ឡេង សុឃីម នាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុកពីចម្ងាយអំពីសំណាក់ សម្ដេចគតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្ដេចតែងតែគិតដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយមិនរើសអើងពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសចំពោះប្អូនៗអ្នកស្ម័គ្រចិត្ត និងក្មួយៗយុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស ដែលកម្លាំងនាំមុខនៅសហគមន៍ និងជាទំពាំងស្នងឬស្សីរបស់សង្គមផងដែរ។
លោកស្រី ឃួន ឡេ ធ្វើការបង្ហាញអំពីគោលបំណងក្នុងការផ្សព្វផ្សាយនេះគឺដើម្បីឱ្យប្អូនៗដែលជាយុវជនកាកបាទក្រហម និងសិស្សានុសិស្សទាំងអស់យល់ដឹងអំពីជំងឺឆ្លង និងជំងឺមិនឆ្លងដែលប្រទេសកម្ពុជាយើងបច្ចុប្បន្នកំពុងមានការព្រួយបារម្ភជាខ្លាំង និងតម្រូវឱ្យប្អូនៗទាំងអស់ចូលរួមទប់ស្កាត់និងការពារផ្ដោតទៅលើជំងឺឆ្លងដូចជាជំងឺ covid ១៩ ជំងឺអេដស៍ ជំងឺរបេង ដែលកំពុងបន្តកើតជារៀងរាល់ថ្ងៃ។
លោកស្រី ឃួន ឡេ អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបល្ល័ង្ក បានបញ្ជាក់ថាដើម្បីចូលរួមទប់ស្កាត់និងការពារជំងឺមិនឆ្លង៤ប្រភេទធំៗ ដែលកំពុងតែកើតមានឡើងជារៀងរាល់ថ្ងៃមានដូចជា÷ ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលវាកើតឡើងតាមរបបអាហារប្រចាំថ្ងៃ ផ្អែម ប្រៃ និងខ្លាញ់ជាដើម ស្របតាមទិសស្លោក”ស្រឡាញ់ខ្លួនស្ងួនចំណី”។ ដើម្បីឱ្យសហគមន៍មានភាពធន់ និងអាកាសធាតុ សូមចូលរួមរៀនបន្សាំខ្លួន និងចូលរួមកាត់បន្ថយ ដូចជា÷ ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក មិនដុត ឬកប់សំបកដបជ័រក្នុងដី ផ្សព្វផ្សាយបន្ថែមអំពីវិធានការការពារមេរោគអេដស៍និងជំងឺអេដស៍ ជូយយសង្គ្រោះជនរងគ្រោះការស្លាក់ និងការហូរឈាមផងដែរ។
សូមបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ចែកជូនដល់កុមារកំព្រារួមមាន÷អង្ករ២៥គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១យួរ ត្រី១យួរ ត្រីខ១យួរផងដែរ។ អត្ថបទ ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។