Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម អ៊ុន បុត្ត និងលោកជំទាវ បានអញ្ជើញប្រគេនទៀនព្រះវស្សា បច្ច័យមួយចំនួន និងទេយ្យទាន ដល់ព្រះសង្ឃចំនួន៤វត្ត និងអាស្រម១ នៅឃុំមានរិទ្ធ ស្រុកសណ្តាន់

ឯកឧត្តម អ៊ុន បុត្ត និងលោកជំទាវ បានអញ្ជើញប្រគេនទៀនព្រះវស្សា បច្ច័យមួយចំនួន និងទេយ្យទាន ដល់ព្រះសង្ឃចំនួន៤វត្ត និងអាស្រម១ នៅឃុំមានរិទ្ធ ស្រុកសណ្តាន់

(កំពង់ធំ)÷ ថ្ងៃសុក្រ ១៥រោច ខែអាសាឍ​ ឆ្នាំ​ម្សាញ់​ សប្តស័ក ព.ស២៥៦៩​ ​ ត្រូវ​ននឹងថ្ងៃ​ទី២៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងលោក ទី ថាវី អភិបាលរងស្រុកសណ្តាន់ និងក្រុមការងារថ្នាក់ស្រុក ឃុំ បាននាំយកទៀនព្រះវស្សា បច្ច័យមួយចំនួន និងទេយ្យទាន​ ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្សា​ចំនួន៤វត្ត និងអាស្រម១ រួមមាន វត្តបឹងក្រូច វត្តជាំស្វាយ វត្តកំប៉ើយ វត្តរ៉ងក្នាយ និងអស្រមជ័យនូ នៅឃុំមានរិទ្ឋ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ុន បុត្ត បានពាំនាំនៅការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែមានការព្រួយបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃព្រមទាំង ពុទ្ធបរិស័ទទាំងអស់ និងសូមប្រគេនពរជូនដល់ព្រះតេជគណព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទទួលបាននូវសេចកីសុខ សេចក្តីចម្រើន  សុខភាពល្អ និងអាយុយឺនយូរ ដើម្បីចូលរួមចំណែកក្នុងការកសាងវិស័យ​ព្រះ​ពុទ្ធ​សាសនា​ ដែល​ជា​សាសនា​របស់​រដ្ឋ​ និងអភិវឌ្ឍប្រទេសជាតិយើង ឱ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត ។

 ឯកឧត្តមអភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា ការប្រគេនទៀនព្រះវស្សា និងទេយ្យទាន ទេយ្យវត្ថុ ប្រគេនជូនវត្តចំនួន៥ នៅក្នុងភូមិសាស្ត្រ ឃុំមានរិទ្ឋ ស្រុកសណ្តាន់ ដើម្បីប្រគេនព្រះសង្ឃ និងភិក្ខុសង្ឃគង់ចាំព្រះវស្សា (ចំនួន៣ខែ) នៅតាមវត្តអារាមនានា ដែលនារដូវកាលនេះ ព្រះសង្ឃត្រូវចៀសវាងការធ្វើដំណើរទៅឆ្ងាយក្នុងរដូវវស្សា ពិធីនេះក៏ជាឱកាសសម្រាប់ព្រះសង្ឃពង្រឹងសមាធិ និងការសិក្សាគម្ពៃព្រះធម៌ ដើម្បីឲ្យជ្រូតជ្រាបកាន់តែច្បាស់ ក្នុងវិស័យព្រះពុទ្ធសាសនា ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាតាមវត្តអារាមរៀងៗខ្លួន ។

ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ បានបញ្ជាក់បន្ថែមទៀតថា ពិធីចូលវស្សា គឺជាបុណ្យសាសនាដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា ដែលត្រូវប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោច ខែអាសាឍ រហូតដល់ថ្ងៃ១៥កើត ខែភទ្របទ រយៈពេល៣ខែ។ ពិធីនេះតំណាងឱ្យការចាប់ផ្តើមវស្សារបស់ព្រះសង្ឃ និងជាឱកាសសម្រាប់ពុទ្ធសាសនិកជនពង្រឹងសីលធម៌ និងសុជីវធម៌របស់ខ្លួន ។ ក្នុងអំឡុងពិធីនេះ ព្រះសង្ឃបានរៀបចំការប្រកាសចូលវស្សា រៀបចំព្រះវិហារ និងកន្លែងសមាធិ និងការរក្សាសីល ហើយពិធីនេះ ជាឱកាសដល់ពុទ្ធសាសនិកជនធ្វើកុសលកម្ម បំពេញបារមី និងពង្រឹងសទ្ធាដល់ព្រះសង្ឃ ក៏ប្រើពេលនេះ ដើម្បីព្យាយាមបំពេញវិបស្សនាធម៌ និងផ្សព្វផ្សាយព្រះធម៌ ដល់ពុទ្ធបរិស័ទ្ធ ។

សូមបញ្ជាក់ផងដែរថា សម្រាប់វត្តចំនួន៤វត្ត និងអាស្រម១ ក្នុង១វត្តទទួលបាន÷ មី ៥កេះទឹកត្រី ៥យួរ ទឹកស៊ីអ៉ីវ ៥យួរ តែ ៥កញ្ចប់ ទឹកផ្លែឈើ ៥កេះ អង្ករ ៥០គីឡូក្រាម ទឹកបរិសុទ្ធ ៤កេះទានព្រះវស្សា ១គូរ និងថវិកា ៤០០,០០០រៀល ។សម្រាប់លោកតាអាចារ្យ ចំនួន៥នាក់ ក្នុង១នាក់ទទួលបានថវិកា ៥០,០០០រៀល និងប្រជាការពារចំនួន ៦នាក់ ក្នុង១នាក់ៗ ថវិកា ២០,០០០រៀលផងដែរ ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains