Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង នាំយកអំណោយជូនដល់ជនភៀសសឹក ពលករ និងគ្រួសារយុទ្ធជន

អភិបាលស្រុកស្ទោង នាំយកអំណោយជូនដល់ជនភៀសសឹក ពលករ និងគ្រួសារយុទ្ធជន

(កំពង់ធំ)÷ លោក សាយ គឹមឡមអភិបាលស្រុកស្ទោង និងសហការីបាននាំយកអំណោយ និងថវិកាជូនដល់ ជនភៀសសឹក និងគ្រួសារយុទ្ធជនចំនួន១០០គ្រួសារ ដែលជម្លៀសខ្លួនមកពីតំបន់ផ្ទុះអាវុធ នៅទិសព្រះវិហារ និងឧត្តរមានជ័យ នាល្ងាចថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០២៥ ក្នុងភូមិសាស្ត្រស្រុកស្ទោង រួមមានឃុំចំណាលើ ឃុំចំណាក្រោម ឃុំកំពង់ចិនត្បូង ឃុំទ្រា ឃុំប្រឡាយ និងឃុំពពក។ ក្នុងឱកាសនោះដែរ លោកអភិបាលស្រុកស្ទោង បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នួន ផារ័ត្នអភិបាលខេត្តកំពង់ធំ ឯកឧត្តមតែងតែយកចិត្តទុកដាក់ ជាមួយជនភៀសសឹកដែលភៀសខ្លួនមកពីបណ្ដាខេត្តនានា ដែលផ្ទុះអាវុធកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅព្រំដែនកម្ពុជា-ថៃ ព្រមទាំងគ្រួសារវីរៈយុទ្ធជន ដែលកំពុងតែជាប់ភារកិច្ចការពាដែនអធិបតេយ្យភាពជាតិ។

ជាមួយគ្នានោះ លោកអភិបាលស្រុកស្ទោងបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់ពីសុខទុក្ខ សុខុមាលភាពបងប្អូនជាជនភៀសសឹក ពលករ និងគ្រួសារយុទ្ធជន ដើម្បីធានាបាននូវភាពកក់ក្តៅ ព្រមទាំងរស់នៅប្រកបដោយសុខសុវត្ថិភាព មានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្តក្នុងឱកាសដែលជាតិទើបទទួលបានសន្តិភាព រួចផុតពីភ្លើងសង្គ្រាម និងការឈ្លានពានពីជនបរទេស។ លោកក៏បានសំណូមពរដល់បងប្អូនប្រជាជនទាំងអស់សូមមានស្មារតីជាតិនិយម និងងាកមកគាំទ្រផលិតផលដែលផលិតក្នុងស្រុកដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងសហគមន៍។

បន្ថែមពីនេះ លោកអភិបាលស្រុកស្ទោង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ដែលលោក តែងតែគិតគូរ ពីប្រជាជាតិ ស្ថិរភាពតាមព្រំដែន និងបានស្រោចស្រង់ប្រទេសជាតិ ឱ្យរួចផុតអំពីភ្លើងសង្គ្រាម។

សូមបញ្ជាក់ផងដែរថា ជនភៀសសឹក ពលករ និងគ្រួសារយុទ្ធជនទាំង១០០គ្រួសារទទួលបាន÷ អង្ករ០១បេ ស្បៀង១កញ្ចប់ ដែលមានមី ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខ ដោយឡែកស្ត្រីជាភៀសសឹកដែលទើបតែសម្រាលកូន លោកអភិបាលស្រុកស្ទោង បានឧបត្ថម្ភថវិកាចំនួន១៥ម៉ឺនរៀលផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains