Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ក្រុមសមាជិកាព្រឹទ្ធសភា បន្តចុះជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី មកពីក្រុងស្រុកចំនួន៦ ក្នុងខេត្តកំពង់ធំ

ក្រុមសមាជិកាព្រឹទ្ធសភា បន្តចុះជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី មកពីក្រុងស្រុកចំនួន៦ ក្នុងខេត្តកំពង់ធំ

(កំពង់ធំ)៖ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំជាស្ត្រី នៃស្រុកកំពង់ស្វាយ ស្រុកប្រាសាទបល្ល័ង្ក ស្រុកសណ្តាន់ ស្រុកស្ទោង ស្រុកប្រាសាទសំបូរ និងក្រុងស្ទឹងសែន  នារសៀលថ្ងៃ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកកំពង់ស្វាយ ដើម្បីពិនិត្យ និងតាមដានពីវឌ្ឍនភាពការងារឆ្នាំ២០២៥ តម្រូវការ ការអនុវត្តគោលនយោបាយស្តីពីការលើកកម្ពស់សមភាពយេនឌ័រ ផែនការសកម្មភាពការងារឆ្នាំ២០២៦ និងការឆ្លុះបញ្ចាំងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧។

លោកជំទាវបណ្ឌិតបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ពិសេសសម្តេចប្រធានព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំខេត្ត ក្រុងស្រុក និងក្រុមប្រឹក្សា ឃុំ ទាំងអស់ប្រកបដោយក្តីនឹករលឹក និងផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ សង្កាត់ សូមបន្តបម្រើប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសធានាឱ្យបាននូវការអនុវត្តភូមិ ឃុំ សង្កាត់មានសុវត្ថិភាពក្នុងកម្រិតដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយយុត្តិធម៌ និងសមធម៌សង្គម ដោយបន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ និងខិតខំដោះស្រាយបញ្ហាប្រឈមនានាឲ្យបានទាន់ពេលវេលា។

លោកជំទាវបន្តថាការពង្រឹង និងលើកកម្ពស់សមត្ថភាព ភាពក្លាហានក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្តរបស់ស្ត្រីឱ្យកាន់តែប្រសើរឡើង និងបានវាយតម្លៃខ្ពស់ ចំពោះសមាជិកាក្រុមប្រឹក្សាស្រុក ឃុំ-សង្កាត់ទាំងអស់ដែលបាខិតខំបំពេញតួនាទីរបស់ខ្លួនបានល្អ។

លោកជំទាវ បានជំរុញដល់ថ្នាក់ដឹកនាំថ្នាក់ដឹកនាំក្រុងស្រុក ឃុំសង្តាត់សូមបន្តយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង  ចំពោះបញ្ហាប្រឈម និងសំណូមពរនានា ដែលក្រុមប្រឹក្សាឃុំ សង្កាត់ បានលើកឡើង ក្រុមសមាជិកាព្រឹទ្ធសភា នឹងធ្វើរបាយការណ៍រាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីលើកអនុសាសន៍ជម្រាបដល់ក្រសួងស្ថាប័នពាក់ព័ន្ធរួមគ្នាដោះស្រាយ។

លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី បានផ្តល់នូវទស្សនៈសំខាន់ៗមួយចំនួនដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរ ថ្នាក់ដឹកនាំក្រុង-ស្រុក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាស្ត្រី ដើម្បីនាំយកចំណេះដឹង បទពិសោធន៍ល្អៗដែលទទួលបានពីពិធីសំណេះសំណាលនេះទៅចែករំលែក និងផ្សព្វផ្សាយបន្តជូនមន្ត្រី ដោយប្រែក្លាយពីទ្រឹស្តីទៅជាការអនុវត្តជាក់ស្តែង សំដៅរួមគ្នាចូលរួមគាំទ្រការពារសិទ្ធិ ផលប្រយោជន៍របស់ស្ត្រី និងក្មេងស្រីក៏ដូចការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថាក្នុងកិច្ចប្រជុំនេះមានអ្នកចូលរួមសរុប ៩០ នាក់ ក្នុងនោះមានស្ត្រីចំនួន ៨០ នាក់។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV