លោកហេង សុផលជួបសំណេះសំណាល និងជូនដំណើរកីឡាករបាល់ទះ ទៅចូលរួមប្រកួតជ្រើសរើស ជើងឯកថ្នាក់ជាតិ ស្ថិតនៅវិមាន នៃពហុកីឡដ្ឋានជាតិ អូឡាំពិក រាជធានីភ្នំពេញ
(កំពង់ធំ)÷លោកហេង សុផលជួបសំណេះសំណាល និងជូនដំណើរកីឡាករបាល់ទះ ទៅចូលរួមប្រកួតជ្រើសរើស ជើងឯកថ្នាក់ជាតិ ស្ថិតនៅវិមាន នៃពហុកីឡដ្ឋានជាតិ អូឡាំពិក រាជធានីភ្នំពេញដើម្បីដណ្ដើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង រដូវកាលទី៤ ឆ្នាំ២០២៦ ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងអំណរគុណ ចំពោះលោកគ្រូបង្វឹក ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ ហ្វឹកហាត់ ដល់កីឡាករ នាពេលកន្លងមក ដើម្បីត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមប្រកួតជ្រើសរើស ជើងឯកថ្នាក់ជាតិ និងដណ្ដើមពាន
រង្វាន់ សម្តេចក្រឡាហោម ស ខេង រដូវកាលទី៤
នាថ្ងៃខាងនេះ ។
លោកឧត្តមសេនីយ៍ទោ ហេង សុផល បានគូសបញ្ជាក់
ការលេងកីឡាបានផ្តល់អត្ថប្រយោជន៍ ដូចជា÷
*ទី១-ចង់អោយយុវជន ដែលស្រលាញ់វិស័យកីឡា ចូលចិត្តលេងកីឡា ដើម្បីសុខភាព បង្កើនមិត្តភាព ចៀសផុតពីការប្រព្រឹត្តអំពើ ដែលសង្គមស្អប់ខ្ពើម ។
*ទី២-ជួយដល់ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ពិសេសអ្នកលេងកីឡា មានសុខភាពល្អ កាយសម្បទារឹងមាំ អង់អាច ឆន្ទ: មោះមុត អំណត់ អត់ធ្មត់ ពុះពារព្យាយាម នាំយកនូវវិន័យ សេចក្តីថ្លៃថ្នូរ ។
*ទី៣-បង្ករលក្ខណ:ឱ្យយុវជន បានជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាពជាមួយគ្នា ចេះរស់នៅក្នុងសង្គម បណ្ដុះគំនិតស្រឡាញ់ជាតិ និងស្នេហាជាតិ ។
*ទី៤-បង្កើតឱកាស ដល់យុវជន មានកត្តាសាមគ្គីភាពគ្នា ចេះធ្វើការងារជាក្រុម មានស្មារតីទទួលខុសត្រូវ ទទួលបានបទពិសោធន៍ ថ្មីៗ បន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពខ្លួនឯង ឱ្យកាន់តែល្អប្រសើរឡើង ។
ក្នុងឱកាសនោះលោក ស្នងការ បានឧបត្ថម្ភ ថវិកាមួយចំនួន ដល់ក្លឹបកីឡាករ និងផ្ដាំផ្ញើ ដល់ប្អូនៗ ត្រូវថែទាំសុខភាព មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពវិន័យ បទបញ្ជា គោរពគ្នាទៅវិញទៅមក យកចិត្តទុកដាក់អំពីសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ មានរបៀបរៀបរយ ខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីដណ្ដើមយកជ័យលាភី ជូនថ្នាក់ដឹកនាំ អង្គភាព និងអ្នកគាំទ្រ ចំពោះក្លឹបយើងផងដែរ ។
សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍ ប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង រដូវកាលទី៤ ឆ្នាំ២០២៦ ចាប់ផ្ដើមប្រកួតនៅថ្ងៃទី ៧ ខែ កុម្ភៈ ដល់ថ្ងៃទី ១ ខែ មីនាឆ្នាំ២០២៦ មានចំនួន ៤០ ក្រុម បុរស នារី ចែកចេញជា ០៨ ពូល ៕ អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ -ពិនិត្យដោយអ៊ុមញឹប។


















![]()
