Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦

រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦

(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត ដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍ប្រចាំខែ ព្រមទាំងលើកឡើងនូវបញ្ហាផ្សេងៗ ដើម្បីរកដំណោះស្រាយបានទាន់ពេលវេលា ដោយលើកយកនូវរបៀបវារៈចំនួន៣ រួមមានៈ ១. ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាខេត្ត ២. ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ៣. ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត និង៤.បញ្ហាផ្សេងៗ  នៅសាលប្រជុំប្រាសាទតោ។

ឯកឧត្តម ដៀប ពីរី បន្ថែមទៀតថា អាជ្ញាធរខេត្ត គ្រោងរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមចិញ្ចើមផ្លូវតាមសួនស្ទឹងសែន និងបង្កើតផ្សារាត្រី ស្ថិតនៅក្បែរបេនឡានខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ធ្វើដំណើរថ្មើជើង គយគន់ទេសភាពក្នុងក្រុងស្ទឹងសែន ជាពិសេសបានបង្កើតមុខរបរបន្ថែមទៀតដល់ប្រជាពលរដ្ឋក្នុងក្រុងស្ទឹងសែន។ ហើយផ្សាររាត្រីនេះ នឹងប្រមូលផ្តុំអាជីវករទាំងអស់ លក់ដូរជុំគ្នា មានរបៀបរៀបរយ មានសណ្តាប់ធ្នាប់ល្អ មានអនាម័យល្អ ទុកដាក់សំរាមឱ្យមានសណ្ដាប់ធ្នាប់ល្អ ចៀសវាងកុំចោលសំរាមផ្ដេសផ្ដាស ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បន្តថា ខេត្តកំពង់ធំមានការរីកចម្រើនជាបណ្ដើរៗ ក្រោមការដឹកនាំរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ មានការអភិវឌ្ឍ មានសោភ័ណភាពស្រស់ស្អាត មានការតុបតែងនៅតាមដងស្ទឹងសែន ដើម្បីទាក់ទាញភ្ញៀវជាតិ អន្តរជាតិមកទស្សនាកម្សាន្ត ជាពិសេសខេត្តកំពង់ធំ បានរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈរបស់កងកម្លាំងទាំង៣ ជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ធំរស់នៅប្រកបដោយភាពសុខុដុមរមនីយ។

លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ថ្លែងថា ក្រុងស្ទឹងសែន កំពុងសាងសង់ផ្លូវថ្មើរជើង ដែលជាការលើកកម្ពស់សណ្ដាប់ធ្នាប់ និងការប្រើប្រាស់ដែលចាំបាច់សម្រាប់ក្រុងស្ទឹងសែន។ ចិញ្ចើមផ្លូវ មានសារៈសំខាន់សម្រាប់ការប្រើប្រាស់របស់អ្នកថ្មើរជើង និងសម្រាប់ជនពិការ ហើយផ្លូវដើរមានសុវត្ថិភាព គឺបង្ហាញពីការយកចិត្តទុកដាក់សំខាន់មួយពីអាជ្ញាធរខេត្ត។

លោកជំទាវ លំ គន្ធារី បានអំពាវនាវដល់ប្រជាពលរដ្ឋ គប្បីចូលរួមសហការ និងអនុវត្តដើម្បីផលប្រយោជន៍រួម ព្រោះថាកាលណាសណ្ដាប់ធ្នាប់ចិញ្ចើមផ្លូវត្រូវបានរៀបចំ ទីក្រុងក៏ស្អាត ការប្រើប្រាស់របស់ប្រជាជនគ្រប់ៗគ្នានឹងកាន់តែល្អប្រសើរ។

លើសពីនេះទៀត បន្តថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ទម្លាប់ចាស់អ្វីដែលយើងមិនគួរធ្វើលើចិញ្ចើមផ្លូវថ្មីពីមុនមក រួមមាន:

• ឈប់ការលក់ដូរ ឬប្រើផ្លូវដើរ ជាប្រយោជន៍អាជីវកម្មផ្ទាល់ខ្លួន
• កុំដាក់របស់របរបាំងផ្លូវរំខានការធ្វើដំណើររបស់អ្នកថ្មើរជើង
• មិនចត ឬឈប់យានយន្តដឹកផ្ទេរទំនិញ លើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ
• មិនគួរចតយានយន្តគ្រប់ប្រភេទលើចិញ្ចើមផ្លូវ ដែលបាំងដល់ផ្លូវអ្នកថ្មើរជើង ជាពិសេសផ្លូវជនពិការ
• កុំបំផ្លាញការ៉ូក្រាលផ្លូវថ្មើរជើង ដោយសង់អ្វីពីលើ ឬសង្កត់ដោយរបស់ធ្ងន់
• ចូលរួមសម្អាតចិញ្ចើមផ្លូវមុខផ្ទះឲ្យបានស្អាតទាំងអស់គ្នា។
អត្ថបទដោយរដ្ឋបាលខេត្ត

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV