Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

បទយកការណ៍ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ចំណងដៃផ្លូវលំមួយខ្សែ ជូនប្រជាពលរដ្ឋនៅឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក តាមរយ:លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព

បទយកការណ៍ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ចំណងដៃផ្លូវលំមួយខ្សែ ជូនប្រជាពលរដ្ឋនៅឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក តាមរយ:លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព

សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ចំណងដៃផ្លូវលំមួយខ្សែ ជូនប្រជាពលរដ្ឋនៅឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក តាមរយ:លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព

(កំពង់ធំ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់ចំណងដៃផ្លូវលំមួយខ្សែជូនប្រជាពលរដ្ឋនៅឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនកសិផល។ 

ពិធីបើកការដ្ឋានសាងសង់ផ្លូវលំមួយខ្សែនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព អនុប្រធានក្រុមការងារចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក និងមានការអញ្ជើញចូលរួមពីក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ក៏ដូចជាមន្ត្រីស្រុក ឃុំ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ប្រជាពលរដ្ឋ អញ្ជើញចូលរួមក្នុងពិធីខាងលើ បានបង្ហាញនូវក្តីសប្បាយរីករាយចំពោះចំណងដៃផ្លូវលំមួយខ្សែនេះ ព្រោះជួយសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់ពួកគាត់។

ជាមួយគ្នានេះដែរលោក គង់ សំអាត ក្នុងនាមអាជ្ញាធរស្រុកប្រាសាទបល្ល័ង្គបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ  និង លោកអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារសូមសូមមានសុខភាពល្អនិងដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើនថែមទៀត។

សមិទ្ធផលនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងក្លាយជាចលករជំរុញសេដ្ឋកិច្ចមូលដ្ឋានយ៉ាងរឹងមាំ តាមរយៈការផ្តល់ភាពងាយស្រួលដល់កសិករក្នុងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារបានឆាប់រហ័ស ជួយកាត់បន្ថយការចំណាយ និងរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV