អាជ្ញាធរនិងសមត្ថកិច្ច ស្រុកតាំងគោកបំភ្លឺពីការចុះផ្សាយថា ដីព្រៃលិចទឹកតំបន់ពីរ ជាច្រើនហិចតា ត្រូវបានជនខិលខូចលួចដាក់ត្រាក់ទ័រភ្ជួរឈូសឆាយជាច្រើនហិចតា អាជ្ញាធរនិងសមត្ថកិច្ច ជំនាញរក្សាភាពស្ងប់ស្ងាត់(Video inside)
(កំពង់ធំ)៖អាជ្ញាធរនិងសមត្ថកិច្ច ស្រុកតាំងគោកបំភ្លឺពីការចុះផ្សាយថា ដីព្រៃលិចទឹកតំបន់ពីរ ជាច្រើនហិចតា ត្រូវបានជនខិលខូចលួចដាក់ត្រាក់ទ័រភ្ជួរឈូសឆាយជាច្រើនហិចតា អាជ្ញាធរនិងសមត្ថកិច្ច ជំនាញរក្សាភាពស្ងប់ស្ងាត់។
ជុំវិញបញ្ញាខាងលើអាជ្ញាធរនិងសមត្ថិច្ចកិច្ចជំនាញបានប្រាប់មន្ត្រីព័ត៌មាន ប្រចាំខេត្តកំពង់ធំនារសៀលថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២៦។
លោក គឹម ហេង ប្រធានសហគមន៏ជ្រោយកគោ បានបញ្ជាក់ថាសហគមន៍មានសមាជិក ១២៥គ្រួសារ និងផ្ទៃដីជាង៧០០ហិចតា ចំពោះការភ្ជួររាស់មិនធ្វើលើផ្ទៃដីព្រៃលិចទឹករាប់រយហិចតានោះទេ នៅឆ្នាំ២០២៤ការភ្ជួររាស់និងធ្វើស្រែគឺប្រើប្រាស់ទឹកមិនបានគ្រប់គ្រាន់ទើបប្រជាពលរដ្ឋទុកចោលបន្តទៀត ប៉ុន្តែដីទាំអស់នេះគឺជាដីដែលបានវាស់វែងចេញប័ណ្ណកាន់កាប់ត្រឹមត្រូវ ។
លោកបន្តថាទោះបីដីនោះមានប័ណ្ណកាន់កាប់មែនតែការភ្ជួរាស់គឺភ្ជួរាស់លើដីគ្មានព្រៃទេ បើសិនមានព្រៃគឺមិនហ៊ានភ្ជួរាស់ជាដាច់ខាតព្រោះមានទីបញ្ជាករស្រាលមកមើលជានិច្ច។
លោក ចាន់ ស៊ីណា សមាជិកក្រុមប្រឹក្សាឃុំទ្រៀល និងជាសមាជិកទីបញ្ជាការស្រាលស្រុកតាំងគោកដីនេះគឺដីដែលបានកាត់ឆ្វៀលរួចហើយ ហើយដីនេះគឺជាដីសមាជិកសហគមន៍ជ្រោយកគោពិតប្រាកដ មិនបានភ្ជួរលើដីមានព្រៃនោះទេ ។
លោក កែវ សុខឃឿន មន្រ្តីជលផលដីនេះជាដីស្ថិតនៅក្នុងតំបន់សហគមន៍ជ្រោយកគោដែលបានកាត់ឆ្វៀល ការពិនិត្យជាក់ស្តែងមិនមានព្រៃទេនោះទេអាចភ្ជួរាស់បានតែមិនអនុញ្ញាតិឲ្យភ្ជួរលើដីដែលមានព្រៃនោះទេបើទោះបីជាដីមានការកាត់ឆ្វៀលហើយក៏ដោយ ។
លោក ម៉ន ទីម អភិបាលរងស្រុក និងជាប្រធានទីបញ្ជាការស្រាលស្រុកតាំងគោកលោកមិនអនុញ្ញាតទេ ទោះបីដីវាស្រឡះក៏ដោយប្រសិនជាដីមិនបានកាត់ឆ្វៀល។
លោកបញ្ជាក់ថាជំនាញបញ្ចាក់ថាដីនេះបានកាត់ឆ្វៀលរួចហើយ ពីមាត់ស្ទឹងជាង១០០ ម៉ែត្រ ការភ្ជួរាស់មិនបានភ្ជួរាស់លើដីព្រៃលិចទឹកទេ ។










![]()
