Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ថវិកា​បូជា​សព​ចំនួន​ ជិតម្ភៃប្រាំមួយលានរៀល​ របស់​ក្រសួងការពារជាតិ​ ត្រូវ​បាន​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ប្រគល់​ជូន​គ្រួសារ​សព​ លោក​អនុ​សេនី​យ៍ឯក​ សំរិត​ វល័ក្ខ

ថវិកា​បូជា​សព​ចំនួន​ ជិតម្ភៃប្រាំមួយលានរៀល​ របស់​ក្រសួងការពារជាតិ​ ត្រូវ​បាន​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ប្រគល់​ជូន​គ្រួសារ​សព​ លោក​អនុ​សេនី​យ៍ឯក​ សំរិត​ វល័ក្ខ​

ខេត្តកំពង់ធំ៖ នៅ​រសៀល​ថ្ងៃ​ទី​ ២០​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បាន​ដឹកនាំ​សហការី​ នាំយក​ថវិកា​បូជា​សព​របស់​ក្រសួងការពារជាតិ​ ចំនួន​ ២៥,៩៨៤,៤០០រៀល​ ទៅ​ប្រគល់​ជូន​គ្រួសារ​សព​លោក​អនុ​សេនី​យ៍ឯ​ក​ សំរិត ​វល័ក្ខ​ នាយ​ទាហាន​នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ដែល​បាន​ទទួល​មរណភាព​នាពេល​កន្លង​ទៅ​ ដែល​ពិធី​នេះ​ប្រព្រឹត្ត​នៅ​គេហដ្ឋាន​របស់​សព​ ស្ថិតនៅ​ភូមិ​អំពុះ​ ឃុំ​ត្បូង​ក្រពេី​ ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​  ។

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ និង​សហការី​ បាន​គោរព​វិញ្ញាណក្ខន្ធ​ ដុត​ធូប​ និង​បាន​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​ របស់​លោក​អនុ​សេនី​យ៍ឯក ​សំរិត​ វល័ក្ខ​ បាន​ទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ​  និង​បាន​សូម​ជូន​ពរ​ដល់​ក្រុម​គ្រួសារ​សព​ សូម​ទទួល​បាន​នូវ​សុខភាព​ល្អ​ ជោគជ័យ​គ្រប់​ភារកិច្ច​ក្នុង​មុខ​របរ​រក​ទទួល​ទាន​ ។

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ បានបញ្ជាក់ជូនក្រុមគ្រួសារសពថា៖ ក្រោម​ការ​យក​ចិត្ត​ទុកដាក់​របស់​ឯកឧត្តម​ ទៀ​ សីហា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ និងការដឹកនាំប្រកបដោយគតិបណ្ឌិត​របស់​សម្តេច​មហា​បវរ​ធិបតី​ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក​បាន​យក​ទុក​ដាក់​ខ្ពស់​បំផុត​ចំពោះ​ជីវភាព​រស់នៅ​របស់​កងទ័ព​ និង​ការ​ដោះ​ស្រាយ​គោល​នយោបាយ​នានា​ ក្នុងការ​ជួយ​​ឧបត្ថម្ភ​ជូន​គ្រួសារ​យុទ្ធ​ជន​ពលី​ ពីការ​ មរណៈ​ ដេីម្បី​ឲ្យ​គ្រួសារ​យោធិន​ដែល​ពលី​ ឬមរណៈ​ទាំង​នោះ​ មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​បុណ្យ​សព​  និង​ការ​ដោះ​ស្រាយ​ជីវភាព​រស់នៅ​ក្រោយ​អត់​ពី​ស្វាមី​ទៅ​ ។

លោក​ស្រី​ សៀប​ សុីនួន​ ដែល​ត្រូវ​ជា​ភរិយា​របស់​លោក​អនុ​សេនី​យ៍ឯក​ សំរិត​ វល័ក្ខ​ បាន​សូម​គោរព​ថ្លែង​អំណរគុណ​ដ៍​ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​សម្តេច​មហា​បវរ​ធិបតី ​ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​  ព្រម​ទាំង​ឯកឧត្ដម​ ទៀ​ សីហា​ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ ដែល​បាន​ផ្ដល់​ថវិកា​បូជា​សព​ស្វាមី​របស់​គាត់​ ដែល​ទទួល​មរណៈ​ភាព​នៅ​ពេល​កន្លង​ទៅ​ ចំនួន​ ២៥,៩៨៤,៤០០​រៀល​ នៅ​ពេល​នេះ​  ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV