Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ថ្ងៃទី២ភ្ញៀវទេសចរណ៍ប្រមាណជិត២០ម៉ឺននាក់ដើរមកកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងខេត្តកំពង់ធំ (Video Inserd)

ថ្ងៃទី២ភ្ញៀវទេសចរណ៍ប្រមាណជិត២០ម៉ឺននាក់ដើរមកកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងខេត្តកំពង់ធំ (Video Inserd)

(កំពង់ធំ)៖ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ នៅក្នុងខេត្តកំពង់ធំ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦នេះ បានប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយ និងមានសភាពអ៊ូអរយ៉ាងខ្លាំង ដោយមានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរចេញដើរកម្សាន្តសរុបប្រមាណ ១៧៧,៥៤៣ នាក់ ។

តាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តកំពង់ធំបានបញ្ជាក់ប្រាប់អ្នកព័ត៌មាននៅរាត្រីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ នេះក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ នៅក្នុងខេត្តកំពង់ធំបានទទួលភ្ញៀវភ្ញៀវទេសចរណ៍មកលេងមក្សាន្ត មាន៖ ទេសចរជាតិ៖ ចំនួន ៥៣០ នាក់. ទេសចរបរទេស៖ ចំនួន ៨៩ នាក់ .ភ្ញៀវកម្សាន្តតាមរមណីយដ្ឋាននានា៖ ចំនួន ៦,៩៣៥ នាក់។

ជាមួយគ្នានេះអ្នកលេង «សង្រ្កាន្តកំពង់ធំ» ដែលរៀបចំឡើងនៅតាមបណ្តោយសួនច្បារដងស្ទឹងសែន ដោយមានបងប្អូនប្រជាពលរដ្ឋមកចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ រហូតដល់ទៅប្រមាណ ៣៨,០០០ នាក់។ ទីនោះមានការរៀបចំជាការលេងល្បែងប្រជាប្រិយ រាំកម្សាន្ត និងការតាំងពិព័រណ៍ផ្សេងៗ បង្កើតបានជាបរិយាកាសសប្បាយរីករាយយ៉ាងក្រៃលែង។ ទន្ទឹមនឹងនេះ ទំនៀមទម្លាប់ប្រពៃណីតាមបែបសាសនាក៏នៅតែមានសកម្មភាពយ៉ាងសកម្ម ដោយបងប្អូនប្រជាពលរដ្ឋប្រមាណ ១៣០,៩៨៩ នាក់ បានអញ្ជើញទៅធ្វើបុណ្យទាន និងលេងកម្សាន្តតាមវត្តអារ៉ាមនានាទូទាំងខេត្តចំនួន ២៩៧ វត្ត (ក្នុងនោះមានវត្តមហានិកាយ ២៩៣ និងធម្មយុត្តិ ០៤)។

ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈត្រូវបានអាជ្ញាធរខេត្តយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាឱ្យបងប្អូនប្រជាពលរដ្ឋមានសុវត្ថិភាព និងស្នាមញញឹម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ៕

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV