Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

‎ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ÷ ការអប់រំ គឺជាគន្លឹះនៃការអភិវឌ្ឍខ្លួនឯង សង្គម និងប្រទេសជាតិ ដើម្បីសម្រេចបាននូវគោលនយោបាយយុទ្ធសាស្ត្របច្ចកោណ

‎ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ÷ ការអប់រំ គឺជាគន្លឹះនៃការអភិវឌ្ឍខ្លួនឯង សង្គម និងប្រទេសជាតិ ដើម្បីសម្រេចបាននូវគោលនយោបាយយុទ្ធសាស្ត្របច្ចកោណ
‎    
(កំពង់ធំ)÷ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ បានលើកឡើងថាវិស័យអប់រំបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍខ្លួនឯងសេដ្ឋកិច្ចជាតិ ហើយក្រសួងអប់រំគឺជាអាទិភាពដ៏ចម្បងរបស់រដ្ឋាភិបាលដើម្បីសម្រេចបាននូវគោលនយោបាយនេះផងដែរ។

‎ថ្លែងក្នុងពិធីកិច្ចប្រជុំប្រចាំខែ និងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូក្នុងស្រុកប្រាសាទបល្ល័ង្ក ក្រោមអធិបតីភាព លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ធំ និងលោក គង់ សំអាត អភិបាលស្រុកប្រាសាទបល្ល័ង្ក ក្នុងសាលប្រជុំសាលាស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ។

‎លោក គង់ សំអាត អភិបាលស្រុកប្រសាទបល្ល័ង្កមានប្រសាសន៍ថា ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ក្រសួងអប់រំក៏បានដាក់ចេញយុទ្ធសាស្ត្រធ្វើកំណែទម្រង់វិស័យអប់រំ និងការដាក់ឱ្យអនុវត្តសាលារៀនគំរូ ដែលមានគោលដៅអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ខណៈពិភពលោកទាំងមូលកំពុងតែដើរចូលទៅក្នុងយុគសម័យថ្មី គឺយុគសម័យនៃបច្ចេកវិទ្យាឌីជីថលហើយយុគសម័យនេះ គឺត្រូវការធនធានមនុស្សដែលមានចំណេះដឹង បំណិនខ្ពស់សម្រាប់ការកសាងនូវសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល ប្រើប្រាស់បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។

‎ លោកបានបន្តថា គ្រប់បណ្ដាប្រទេសកំពុងអភិវឌ្ឍ តែងឱ្យតម្លៃខ្ពស់បំផុតទៅលើវិស័យអប់រំ។ វិស័យអប់រំ ជាវិស័យស្នូលមួយដែលអាចប្រែក្លាយពីភាពងងឹតសូន្យសុងទៅភាពភ្លឺស្រឡះ ពីភាពក្រលំបាកទៅជាភាពល្អប្រសើរ និងពីប្រទេសដុនដាបខ្លាំងទៅជាប្រទេសដ៏មហារីកចម្រើន។ ការអប់រំប្រជាពលរដ្ឋឱ្យមានភាពក្លាហានតស៊ូមោះមុត និងមានជំហរនៅលើខ្លួនឯង គឺជាចំណុចសំខាន់ក្នុងការជួយធនធានមនុស្សរបស់ប្រទេសជាតិឱ្យមានភាពលូតលាស់។
‎បើឈ្វេងយល់ឱ្យស៊ីជម្រៅមែនទែនទៅ យើងនឹងយល់ច្បាស់ថា“វិស័យអប់រំ គឺជាមូលដ្ឋានគ្រឹះ និងជាគន្លឹះដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិ។ បើគ្មានការអប់រំទេ គឺគ្មានចំណេះដឹង គ្មានជីវិត គ្មានអី្វៗទាំងអស់ ពោលគ្មានការរីកចម្រើនជឿនលឿនឡើយ”។ បានសេចក្ដីថា វិស័យអប់រំ បានដើរតួនាទីយ៉ាងសំខាន់គ្រប់សង្គមទាំងអស់ ពិសេសវាមានតួនាទីជួយរក្សាសុខសន្តិភាព ជូនប្រជាជាតិទាំងមូលផងដែរ។ កាលណាប្រជាពលរដ្ឋគ្រប់រូបទទួលបានការបណ្ដុះបណ្ដាលលើការសិក្សាអប់រំ នោះពួកគេនឹងមានចំណេះដឹងទូលំទូលាយ មានឥរិយាបថត្រឹមត្រូវនិងថ្លៃថ្នូរ មានក្រមសីលធម៌ល្អប្រសើរក្នុងការរស់នៅក្នុងសង្គម មានការគិតបែបវិជ្ជមាន មានការងារល្អៗធ្វើ មានសុភមង្គលក្នុងក្រុមគ្រួសារ មានការរាប់អានគ្នាជាភាតរភាពធ្វើឱ្យប្រទេសជាតិមានភាពសុខដុមរមនា សុខសាន្ដត្រាណ និងអភិវឌ្ឍជឿនលឿន ពិសេស អាចកាត់បន្ថយការប្រើអំពើហិង្សាគ្រប់រូបភាពប្រកបដោយប្រសិទ្ធភាពថែមទៀតផង។

ដោយឡែក ប្រសិនបើប្រជាពលរដ្ឋក្នុងប្រទេសមួយខ្វះការអប់រំ ឬវិស័យអប់រំត្រូវបានលុបបំបាត់ចោល ប្រទេសជាតិនោះនឹងធ្លាក់ដុនដាបគ្មានការអភិវឌ្ឍ ប្រជាពលរដ្ឋរស់នៅគ្មានសិទ្ធិសេរីភាព លំបាកវេទនា ប្រទេសជាតិពោរពេញដោយភាពអសន្តិសុខ។ បើយើងងាកទៅមើលប្រវត្តិសាស្រ្តនាសម័យ ប៉ុល ពត នោះយើងនឹងដឹងថា ការលុបបំបាត់វិស័យអប់រំនាំឱ្យប្រទេសជាតិធ្លាក់ដុនដាបដល់កម្រិតណា ប្រជាពលរដ្ឋរស់រងទុក្ខកម្រិតណា ប្រទេសជាតិមានវិបត្តិអ្វីខ្លះកើតឡើង ហើយតើប្រជាពលរដ្ឋមានសិទ្ធិរស់រាន និងសិទ្ធិបញ្ចេញមតិយោបល់ដែរឬទេ?
‎សរុបមកវិស័យអប់រំ គឺជាវិស័យស្នូលក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ ក៏ដូចជារក្សាសុខសន្តិភាពជូនសង្គម។ ដូច្នេះសូមចងចាំថា ការអប់រំ ជាវិថីដ៏ឧត្ដុង្គឧត្ដមបំផុតដែលអាចដឹកនាំមនុស្សឱ្យឆ្ពោះទៅរកឧត្តមភាព និងអនាគតដ៏ភ្លឺស្វាងបានយ៉ាងពិតប្រាកដមែន។ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ វិស័យអប់រំគឺជាគន្លឹះនៃការអភិវឌ្ឍ។ ដូច្នេះសូមយើងទាំងអស់គ្នាជួយលើកស្ទួយការសិក្សារបស់កូនខ្មែរយើង។

‎លោក តាន់ ប៊ុនហុង មានប្រសាសន៍ថាការអប់រំ គឺជាគ្រឹះនៃការអភិវឌ្ឍខ្លួន ហើយការអភិវឌ្ឍខ្លួនច្រើន គឺជាគ្រឹះនៃការបណ្ដុះធនធានល្អ។ ដើម្បីឱ្យមានធនធានល្អ ទាល់តែការអប់រំមានគុណភាព ហើយដើម្បីឱ្យការអប់រំមានគុណភាព ទាល់តែមានបញ្ញវន្ដច្រើនចូលរួមចែករំលែកចំណេះដឹង។ ម្យ៉ាងបើយើងទទួលបានការអប់រំខ្ពស់ ត្រឹមត្រូវ មានចំណេះដឹងពិតប្រាកដ យើងគួរតែធ្វើជាគំរូ ចេះទទួលខុសត្រូវ ដឹងឮឈឺឆ្អាល ថ្លឹងថ្លែង ម្ចាស់ការប្រកបដោយគុណធម៌ និងយុត្តិធម៌ ទើបប្រទេសយើងមានការអភិវឌ្ឍ។ លោកប្រធានមន្ទីរក៏បានចែករំលែកថា គ្រប់អ្វីៗទាំងអស់ដែលយើងបានឆ្លងកាត់ក្នុងជីវិត វាគឺជាគ្រឹះនៃការអប់រំដ៏ល្អដើម្បីឈានទៅរកការលូតលាស់ និងជោគជ័យដ៏អស្ចារ្យនាពេលអនាគត។ ដូច្នេះការវិនិយោគទៅលើការអប់រំរបស់អ្នកជំនាន់ក្រោយគឺជារឿងសំខាន់បំផុតដែលយើងគ្រប់គ្នាមិនត្រូវមើលរំលងឡើយ។

‎ជាចុងក្រោយលោកប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្តកំពង់ធំ បានផ្ដាំផ្ញើដល់គ្រូអ្នកគ្រូទាំងអស់ ត្រូវយកចិត្តទុកដាក់លើកិច្ចការងារបង្រៀន រៀន.និងការអប់រំដល់សិស្សានុសិស្ស ត្រូវគោរពបទបញ្ជាផ្ទៃក្នុង គោរពពេលវេលា  និងមានក្រមសីលធម៌វិជ្ជាជីវៈ ដែលលោកគ្រូអ្នកគ្រូ ជាអ្នកអប់រំ សិស្ស និងអ្នកជុំវិញខ្លួនឱ្យក្លាយទៅជា សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អក្នុងសង្គម។ អត្ថបទ រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV