Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

កម្លាំងជំនាញចម្រុះ បានរឹបអូសវត្ថុតាងខូចគុណភាពសម្រេចដុតបំផ្លាញចោលនូវផលិតផល(ទឹកដោះគោ Dutch Mill ) សរុបចំនួន៩១កេស ស្មើនឹង៣៨១៥ដប នៅទីលានចាក់សំរាម

កម្លាំងជំនាញចម្រុះ បានរឹបអូសវត្ថុតាងខូចគុណភាពសម្រេចដុតបំផ្លាញចោលនូវផលិតផល(ទឹកដោះគោ Dutch Mill ) សរុបចំនួន៩១កេស ស្មើនឹង៣៨១៥ដប នៅទីលានចាក់សំរាម

(កំពង់ធំ)÷ ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានចាត់ឱ្យលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្តកំពង់ធំ បានដឹកនាំកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចំនួន០៨នាក់ ចូលរួមសហការជាមួយការិយាល័យ(ក ប ប) ក្រោមការដឹកនាំសម្របសម្រួល និងបញ្ជាផ្ទាល់ពីលោក សាយ វាសនា ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ អនុវត្តតាមដីការសម្រេចរឹបអូសវត្ថុតាងខូចគុណភាពលេខ ៨៨ អ.ក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ របស់សាលាដំបូងខេត្ត សម្រេចដុតបំផ្លាញចោលនូវផលិតផលខូចគុណភាព (ទឹកដោះគោ Dutch Mill ) សរុបចំនួន៩១កេស ស្មើនឹង៣៨១៥ដប នៅទីលានចាក់សំរាម ចំណុចវាលវង្ស ស្ថិតនៅភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពុងស្វាយ ខេត្តកំពុងធំ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។

លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល បានលើកឡើងថា ផលិតផលដែលខូចគុណភាព លក់នៅលើទីផ្សារ ដែលជាចំណីអាហារពេញនិយមរបស់កុមារ ប្រសិនបើមិនបានចុះពិនិត្យឱ្យត្រឹមត្រូវទេនោះមនុស្សទូទៅយកទៅបរិភោគប៉ះពាល់ដល់សុខភាព និងបាត់បង់អាយុជីវិតមនុស្សផងដែរ។ ក្នុងការចូលរួមចំណែកទប់ស្កាត់ការលក់ផលិតផលដែលខូចគុណភាពនេះនៅតាមទីផ្សារ សូមបងប្អូនប្រជាពលរដ្ឋ មុននឹងទទួលទាន បរិភោគ ត្រូវពិនិត្យកាលបរិច្ឆេទថ្ងៃកំណត់ឱ្យបានត្រឹមត្រូវ ចៀសវាងបរិភោគទៅប៉ះពាល់ដល់សុខភាព  ហើយក្រុមកម្លាំងជំនាញចុះបង្ក្រាប និងដុតបំផ្លាញចោលនូវផលិតផលដែលខូចគុណភាព។

លោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កំពង់ធំ បានដឹកនាំសម្របសម្រួលក្រុមកាងារដោយផ្ទាល់ដើម្បីធ្វើការដុតបំផ្លាញចោលទាំងស្រុងនៅវត្ថុតាងដែលជាផលិតផលខូចគុណភាព(ទឹកដោះគោ Dutch Mill ) សរុបចំនួន៩១កេស ស្មើនឹង៣៨១៥ដប ដែលបានធ្វើការបង្រ្កាបបាននេះ គឺដើម្បីសុវត្ថិភាពចំណីអាហារសុខមាលភាពសាធារណ: និងសុខភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains