Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អាជ្ញាធរខេត្តកំពង់ធំ រៀបចំប្លង់គោលកែលម្អក្រុងស្ទឹងសែន ឱ្យក្លាយជាទីក្រុងមានសោភ័ណភាពបៃតង ស័ក្តិសមជាទីក្រុងទេសចរណ៍ស្អាត

អាជ្ញាធរខេត្តកំពង់ធំ រៀបចំប្លង់គោលកែលម្អក្រុងស្ទឹងសែន ឱ្យក្លាយជាទីក្រុងមានសោភ័ណភាពបៃតង ស័ក្តិសមជាទីក្រុងទេសចរណ៍ស្អាត

(កំពង់ធំ)÷ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ថ្លែងថារដ្ឋបាលខេត្តកំពង់ធំ បានចុះសិក្សា និងរៀបចំប្លង់គោលកែលម្អក្រុងស្ទឹងសែន ឱ្យមានការផ្លាស់ប្ដូរមុខមាត់ថ្មី ក្លាយជាទីក្រុងមានសោភ័ណភាពបៃតង ស័ក្តិសមជាទីក្រុងទេសចរណ៍ស្អាត ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងអ្នកវិនិយោគទុន ងាកមកចាប់អារម្មណ៍សក្ដានុពល និងភាពស្រស់ស្អាត នៅក្នុងទឹកដីខេត្តកំពង់ធំ។

ប្រសាសន៍ដ៏មានអត្ថន័យនេះ ត្រូវបានលើកឡើងដែលឯកឧត្តម បានដឹកនាំកិច្ចប្រជុំរៀបចំប្លង់គោលកែលម្អក្រុងស្ទឹងសែន ឱ្យក្លាយជាទីក្រុងមានសោភ័ណភាពបៃតង ស័ក្តិសមជាទីក្រុងទេសចរណ៍ស្អាត នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត។

ឯកឧត្តម នួន ផារ័ត្ន បានអះអាងថា គម្រោងកែលម្អនៅក្នុងក្រុងស្ទឹងសែននេះ មានការពង្រីកផ្លូវជាតិនៅក្នុងក្រុងស្ទឹងសែន មានពីរគន្លង ចាប់ពីរង្វង់មូលតាក្រហមក រហូតដល់ដាវដែកកំពង់ស្វាយ ផ្លូវបំបែកសៀមរាប-ព្រះវិហារ ឱ្យបានធំទូលាយ  រៀបចំផ្លូវថ្មើរជើងនៅតាមដងស្ទឹងសែន រៀបចំផ្លូវក្រវ៉ាត់ក្រុង ដើម្បីការពារពីការជនលិចជំនន់ទឹកស្ទឹងសែន និងគម្រោងកែលម្អក្រុងស្ទឹងសែនជាច្រើនទៀត ត្រូវក្លាយជាក្រុងមួយដែលស្អាត សម្រួលការរស់នៅរបស់ប្រជាពលរដ្ឋ ការប្រកបអាជីវកម្មបើប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងថែមទៀត ។

ទន្ទឹមនិងនោះ ឯកឧត្តម នួន ផារ័ត្ន បានលើកទឹកចិត្តដល់បណ្ដាក្រុង/ស្រុក ខិតខំចូលសិក្សារៀបចំប្លង់គោល ដើម្បីអភិវឌ្ឍនៅក្នុងក្រុង/ស្រុករបស់ខ្លួន ឱ្យបានស្អាត និងមានរបៀបរៀបរយ មានសោភ័ណភាពល្អ មានសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ អត្ថបទលោក ធូ កែមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains